ក្រុមអ្នកស្រាវជ្រាវកេនយ៉ាធ្វើតេស្តឱសថបុរាណសម្រាប់ព្យាបាលជំងឺកូវីដ១៩
Your browser doesn’t support HTML5
ប្រទេសកេនយ៉ាបានបង្កើនកិច្ចប្រឹងប្រែងនៅក្នុងការស្វែងរកវិធីព្យាបាលជំងឺកូវីដ១៩តាមបែបបុរាណ។ វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រនៃប្រទេសកេនយ៉ា ដែលហៅកាត់ថា KEMRI គឺជាវិទ្យាស្ថានស្រាវជ្រាវឱសថនាំមុខគេមួយនៅតំបន់អាហ្វ្រិកខាងកើត។ វិទ្យាស្ថាននេះកំពុងធ្វើតេស្តទៅលើប្រសិទ្ធភាពនៃឱសថបុរាណផ្សំពីរុក្ខជាតិ ដែលហៅថា Zedupex។ ប្រទេសកេនយ៉ាមានអ្នកឆ្លងវីរុសកូរ៉ូណាជាង ១ ពាន់ករណី និងមានអ្នកស្លាប់ប្រហែល ៥០ នាក់។ លោក Lenny Ruvaga រាយការណ៍អំពីរឿងនេះពីទីក្រុង Nairobi ប្រទេសកេនយ៉ា។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល។