កម្រង​រូបភាព VOA៖ គ្រួសារ​សព​លោក កែម ឡី ត្រៀម​ចេញ​ទៅ​ប្រទេស​ទី៣ និង​ពលរដ្ឋ​ចូលរួម​ពិធី​បង្សុកូល​នៅ​ឯ​គេហដ្ឋាន​លោក កែម ឡី ក្នុង​ខេត្ត​តាកែវ

អ្នកស្រី ប៊ូ រចនា ភរិយា និង​កូនប្រុស​ទាំង​៥នាក់ អង្គុយ​នៅក្នុង​កន្លែង​លាក់​ខ្លួន​បណ្តោះអាសន្ន​ក្នុងប្រទេស​មួយ​ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

ក្រោយ​ពេល​ឳពុក​ត្រូវ​គេ​បាញ់​សម្លាប់ កូនៗ​​របស់​លោក កែម ឡី មិនបាន​ទៅ​រៀន​រយៈពេល​មួយ​ឆ្នាំ​ហើយ ក្នុងពេល​គេច​ខ្លួន​រង់ចាំ​ចេញ​ដំណើរ​ទៅ​ជ្រក​កោណ​នៅ​ប្រទេស​ទី៣។ កូនលោក កែម ឡី ៤នាក់​ក្នុង​ចំណោម​៥នាក់​បាន​ថត​ជាមួយ​គ្នា​នៅ កន្លែង​ស្នាក់​បណ្តោះ​អាសន្ន​មួយ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ ពីឆ្វេង​ទៅ​ស្តាំ កែម វាសនារ៉ានុច ជាកូនទី១ កែម វាសនាម៉ានុត កូនទី២ កែម វាសនាម៉ាណូ កូនទី៣ កែម វាសនា ម៉ាណេ កូនទី៤។ (សុខ ខេមរា/VOA)

អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី ផ្តល់​បទ​សម្ភាសន៍​ឲ្យ​លោក សុខ ខេមរា នៃ VOA នៅ​កន្លែង​សុវត្ថិភាព​ក្នុង​ប្រទេស​មួយ​កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី ​ពរ​កូន​ប្រុស​ពៅ​ឈ្មោះ កែម វីរបុត្រ នៅកន្លែង​សុវត្ថិភាព​បណ្តោះអាសន្ន​ក្នុង​ប្រទេស​មួយ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

កូនប្រុសពៅ​លោក កែម ឡី គឺ កែម ឡីវីរបុត្រ មាន​អាយុ ៩ខែ ចំ​ថ្ងៃ​ដែល​វីអូអេ ជួប​សម្ភាសន៍​អ្នកស្រី ប៊ូ រចនា ជា​ម្តាយ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

កូនប្រុស​ទី៣ និង​ទី​៤ របស់​លោក កែម ឡី ឈ្មោះ​កែម វាសនាម៉ាណូ និង​កែម វាសនាម៉ាណេ កំពុង​មើល Ipad នៅពេល​ VOA​សម្ភាស​ម្តាយ​ពួកគេ​នៅ​​កន្លែងស្នាក់​នៅ​បណ្តោះ​អាសន្ន​ កាលពីថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

រូបថតលោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

លោកស្រី​ ភោគ សេ​ ម្តាយ​លោក​កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

ប្រជាពលរដ្ឋ​កម្ពុជា​ ចូលរួម​ពិធីបង្សុកូល នៅឯ​គេហដ្ឋាន​ លោក កែម ឡី​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

ប្រជាពលរដ្ឋ​កម្ពុជា​ ចូលរួម​ពិធីបង្សុកូល នៅឯ​គេហដ្ឋាន​ លោក កែម ឡី​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

រូប​សំណាក​លោក កែម ឡី អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)