មេដឹកនាំ G-7 ខកខានពន្យារថ្ងៃកំណត់ដកទ័ពអាមេរិកចេញ ខណៈការជម្លៀសមនុស្សចេញពីក្រុងកាប៊ុលកាន់តែតានតឹង
Your browser doesn’t support HTML5
ក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិកនិយាយថា ពួកគេមិនមានជម្រើសអ្វីនោះទេក្រៅពីធ្វើតាមកាលវិភាគរបស់អាមេរិក ហើយដកកងកម្លាំងរបស់ពួកគេចេញពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី ៣១ ខែសីហា បើទោះបីជាមានការភ័យខ្លាចថា គ្រប់គ្នាមិនត្រូវបានជម្លៀសខ្លួនចេញឲ្យបានទាន់ពេលក៏ដោយ។ អង់គ្លេសបានកោះហៅឲ្យមានកិច្ចប្រជុំកំពូល G-7 បន្ទាន់មួយរវាងក្រុមមេដឹកនាំកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិបត្តិនេះ។ លោក Henry Ridgewell រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕