ទិវាបញ្ចប់ទាសភាព Juneteenth ត្រូវប្រារព្ធនៅកន្លែងកំណើតឯក្រុង Galveston រដ្ឋ Texas
Your browser doesn’t support HTML5
ថ្ងៃចន្ទ ទី១៩ ខែមិថុនាជាទិវាបញ្ចប់ទាសភាព ឬ Juneteenth ដែលជាថ្ងៃបុណ្យឈប់សម្រាកសហព័ន្ធរបស់សហរដ្ឋអាមេរិក។ ឈ្មោះនៃទិវានេះមានប្រភពពីថ្ងៃក្រោយការបញ្ចប់សង្គ្រាមស៊ីវិលរបស់សហរដ្ឋអាមេរិកនៅឆ្នាំ១៨៦៥ គឺថ្ងៃទី១៩ ខែមិថុនា ឬជាភាសាអង់គ្លេស June 19th ដែលនៅពេលនោះទាហានសហព័ន្ធសហរដ្ឋអាមេរិកបានទៅដល់ទីក្រុងលើកោះ Galveston នៃរដ្ឋ Texas និងបានជូនដំណឹងដល់ក្រុមទាសករនៅទីនោះថា ពួកគេមានសេរីភាពហើយ។ ទាសករនៅតំបន់ផ្សេងទៀតនៃភាគខាងត្បូងសហរដ្ឋអាមេរិកត្រូវបានគេរំដោះឱ្យមានសេរីភាពរួចទៅហើយ ប៉ុន្តែទាសករនៅ Texas ភាគច្រើន ត្រូវជាប់ក្នុងទាសភាពរហូតដល់កងទ័ពសហព័ន្ធមកដល់។ លោក Greg Flakus រាយការណ៍មកថា ទោះបីពិធីបុណ្យនេះត្រូវគេប្រារព្ធទូទាំងប្រទេសក្តី វាមានអត្ថន័យពិសេសបំផុតសម្រាប់អ្នកក្រុង Galveston។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៖