រូបភាពជុំវិញពិភពលោក ០៩ មិថុនា ២០១៩

អ្នកកាន់សាសនាហិណ្ឌូរត់កាត់រងើកភ្លើង ដែលជាផ្នែកមួយនៃពិធីបុណ្យ Draupadi Amman នៅក្នុងក្រុង Bangalore ប្រទេសឥណ្ឌា។

បាតុករដើរក្បួននៅក្នុងការប្រមូលផ្តុំមួយប្រឆាំងនឹងការស្នើវិសោធនកម្មច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាសនៅក្នុងក្រុងហុងកុង។ បាតុករជាច្រើនប្រមូលផ្តុំគ្នានៅក្នុងក្រុងហុងកុង នៅពេលមានការខឹងសម្បារចំពោះផែនការដែលអនុញ្ញាតឲ្យមានការធ្វើបត្យាប័នទៅប្រទេសចិនដីគោក។ នេះជាការស្នើច្បាប់មួយដែលបង្កឲ្យមានប្រតិកម្មខ្លាំងបំផុតប្រឆាំងនឹងមេដឹកនាំគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង។

សមាជិកនៃសហគមន៍ Samaritan ធ្វើការបួងសួងនៅលើភ្នំ Mount Gerizim ក្នុងក្រុង Nablus នៃតំបន់ West Bank។

ប៉ូលិសឃាត់ខ្លួនអ្នកគាំទ្រក្រុមប្រឆាំងនៅក្នុងបាតុកម្មមួយប្រឆាំងនឹងការបោះឆ្នោតប្រធានាធិបតី នោក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។
សុនខធ្វើការប្រកួតគ្នាក្នុងការរត់ប្រណាំងរបស់សុនខអន្តរជាតិ នៅក្នុងក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់។
មនុស្សម្នាជិះទូកនៅក្នុងក្រុងប្រឡាយ Grand Canal ដើម្បីចូលរួមកម្មវិធីប្រណាំងទូកដែលមានឈ្មោះថា Vogalonga នៅក្នុងក្រុង Venice ប្រទេសអ៊ីតាលី។
ទាហានអាមេរិកម្នាក់មើលក្មេងប្រុសម្នាក់ដែលកំពុងថតរូបជាមួយនឹងកាំភ្លើង M249 នៅក្នុងខួបលើកទី៧៥របស់កងទ័ព Eighth US Army នៅក្នុងជំរំ Humphreys ក្នុងក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។
មនុស្សម្នាក់ដួលនៅក្នុងការប្រណាំងជិះកៅអីការិយាល័យដែលមានឈ្មោះថា ISU-1 Grand Prix នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
មនុស្សម្នាលេងទឹកនៅក្នុងឧទ្យាន Dreamland នៅក្នុងថ្ងៃក្តៅមួយ នៅក្នុងក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។
លោក Maxim Kagin អ្នកដើរលើខ្សែពួរម្នាក់សម្តែងការដើរលើខ្សែពួរនៅលើស្ពាន Vinogradovsky ឆ្លងកាត់ទន្លេ Yenisei នៅក្នុងកម្មវិធី City Day នៅក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។
អ្នកសម្តែងម្នាក់ចូលរួមនៅក្នុងការដើរក្បួនប្រចាំឆ្នាំ ដែលជាផ្នែកមួយនៃពិធីបុណ្យ Carnival of Cultures ដែលប្រារព្ធឡើងដើម្បីសិក្សាពីវប្បធម៌ដទៃ នៅក្នុងក្រុង Berlin ប្រទេសអាល្លឺម៉ង់។
បាឡុងហោះហើរពីលើក្រុងឡុងដ៍ ដែលនេះជាផ្នែកមួយនកម្មវិធី Lord Mayor's Hot Air Balloon Regatta នៅក្នុងក្រុងឡុងដ៍។