រូបភាព​ជុំវិញពិភពលោក ០៨ មិថុនា ២០១៦

សាច់​ញ្ញាតិ​ម្នាក់​នៃ​ជនរងគ្រោះ​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ ជូត​ទឹក​ភ្នែក​ឲ្យ​មន្រ្តី​ប៉ូលិស​តួកគី នៅ​អំឡុងពេល​ពិធី​បុណ្យ​សព​ជនរងគ្រោះ​ពីរនាក់​នៅ​ឯ​វិហារ​ឥស្លាម Fatih ក្នុង​ក្រុង​អ៊ីស្តង់ប៊ូល។

សិស្ស​សាលា​ធ្វើ​ការ​អបអរសាទរ​ ខណៈ​ពេល​​មេដឹកនាំ​កូរ៉េខាងជើង​លោក​ Kim Jong Un បាន​មកដល់​ដើម្បី​ចូលរួម​ក្នុង​ការ​សម្តែង​ «យើង​ជា​មនុស្ស​សប្បាយរីករាយ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក» ដែល​ជា​ការ​សម្តែង​ដោយ​សិស្ស​សាលា​ដើម្បី​អបអរសាទរ​ខួប​ទី​ ៧០ឆ្នាំ​នៃ​ការ​បង្កើត​សហជីព​កុមារ​កូរ៉េ (KCU) ក្នុង​រដ្ឋធានី​ព្យុងយ៉ាង។

ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​ប្រទេស​វេណេស៊ុយអេឡា​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅ​អំឡុងពេល​បាតុកម្ម​មួយ​នៅ​ក្រុង​ការ៉ាកាស កាល​ពី​ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​២០១៦។

ទឹកជំនន់​ហូរ​ឆ្លងកាត់ស្ពាន​ Cataract Gorge ក្នុង​ក្រុង Launceston រដ្ឋ Tasmania ប្រទេស​អូស្រ្តាលី។ 

ក្រុម​អ្នក​ចូលរួម​ប្រកួត​នៅ​អំឡុងពេល​ពិធីបុណ្យ «Festival of Possibilities» ដែល​ជា​កម្មវិធី​ប្រកួត​កីឡា​កាយសម្បទា និង​របាំ​ប្រចាំ​ឆ្នាំ​ សម្រាប់​មនុស្ស​អាយុ​ជាង ៥៥ឆ្នាំ នៅ​ក្រុង Krasnoyarsk តំបន់​ស៊ីបេរី ប្រទេស​រុស្ស៊ី។ 

ពិព័រណ៌​ «Waterfall» ដោយ​សិល្បករ​ជនជាតិ​ដាណឺមាក​លោក Olafur Eliasson នៅ​ក្នុង​សួន​ Chateau de Versailles ភាគ​ខាង​ត្បូង​ក្រុង​ប៉ារីស​ ប្រទេស​បារាំង។ 

ក្រុម​អ្នកស្ម័គ្រចិត្ត​ព្យាយាម​បើកមាត់​កុមារ​ម្នាក់​ ដែល​កើត​ជំងឺ​ហឺត​ដើម្បី​ផ្តល់​ថ្នាំ​បន្តក់​ នៅ​ក្រុង Hyderbad ប្រទេស​ឥណ្ឌា។

រូបភាព​ពី​អាកាស​បង្ហាញ​ពី​ពិព័រណ៌​ «The Floating Piers» ដោយ​សិល្បករ​ជនជាតិ​ប៊ុលហ្គារី​លោក Christo Vladimirov Yavachev ដែល​ត្រូវ​​បាន​ស្គាល់​តាម​ឈ្មោះ​ថា Christo នៅ​លើ​បឹង​ Iseo ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី។ 

ជនជាតិ​អេហ្ស៊ីប​លេង​ជាមួយ​នឹង​កាំជ្រួច ខណៈពេល​ដែល​ពួកគេ​អបអរសាទរ​ខែ​បុណ្យ​តម​អាហារ​ Ramadan នៅ​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាល​ពី​ថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០១៦។

អ្នក​បើកយន្តហោះ​អាក្រូបាត​លោក Sean D. Tucker ធ្វើ​ការ​ហោះ​ហើរ​នៅ​ក្នុង​យន្តហោះ​កៅអី​ពីរ Oracle Extra ពី​លើ​ជើងមេឃ​ក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។