រូបភាពជុំវិញពិភពលោក ០៧ មិថុនា ២០១៩
ក្មេងប្រុសម្នាក់លាងសម្អាតសេះនៅក្នុងទន្លេ Eden នៅថ្ងៃទី២នៃការដាក់តាំងបង្ហាញសេះ Appleby Horse Fair នៅទីក្រុង Appleby-in-Westmorland នៅភាគពាយព្យនៃប្រទេសអង់គ្លេស។
លោក Roberto Marquez ដែលគេហៅសាមញ្ញថា Roberz កំពុងសរសេរនៅលើទង់ជាតិអាមេរិកាំងដ៏ធំមួយ ដើម្បីចូលរួមបាតុកម្មមួយឈ្មោះថា «សហរដ្ឋនៃជនអន្តោប្រវេសន៍» ដើម្បីទាមទារការគោរពដល់ជនអន្តោប្រវេសន៍ នៅជិតរបងព្រំដែន ក្នុងក្រុង El Paso រដ្ឋតិចសាស។
ស្រមោលរទេះរុញទៅលើរូបកូនក្រុំនៅឯកន្លែងមួយដែលគេហៅថា Victorian Picnic ក្នុងពិធីមួយដែលមានឈ្មោះថា Wave Gothic Festival នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។
សមាជិកក្រុម Massed Bands នៃក្របខណ្ឌកងទ័ព Household Division ដើរក្បួនក្នុងពិធីកម្សាន្តប្រចាំឆ្នាំដែលមានឈ្មោះថា Beating Retreat នៅទីលានសម្រាប់ដើរក្បួនព្យុហយាត្រាក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ក្រុមអ្នកទស្សនាកំពុងសប្បាយរីករាយនៅឯសួនកម្សាន្តមួយឈ្មោះថា 37 Degree Dream Sea Waterpark នៅទីក្រុង Yantai ខេត្ត Shandong ប្រទេសចិន។
អ្នកបើកបរកំពុងធ្វើដំណើរកាត់ផ្លូវដែលជន់លិចក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្រុមអ្នកចូលរួមកំពុងប្រណាំងទូកងនៅលើបឹង West Lake ក្នុងការប្រារព្ធពិធីបុណ្យអុំទូក នៅក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។
នាង Amanda Anisimova មកពីអាមេរិកកំពុងប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយកីឡាការនីមកពីអូស្ត្រាលី Ashleigh Barty ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
មនុស្សម្នាកំពុងមើលទៅសាកសពរបស់ឈ្មោះ Imran Ahmad Bhat ក្នុងពេលដង្ហែសពនៅភូមិ Arihal ក្នុងស្រុក Pulwama នៃតំបន់កាស្មៀរ។ ជននេះជាជនសង្ស័យសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធដោយអាវុធជាមួយសន្តិសុខឥណ្ឌា។
អ្នកភូមិពីតំបន់កាស្មៀរកំពុងទៅមើលផ្ទះដែលបាក់បែកក្រោយពេលមានការប្រយុទ្ធគ្នារវាងជនសកម្មប្រយុទ្ធនិងកងកម្លាំងរដ្ឋាភិបាលឥណ្ឌា នៅភូមិ Panjran ក្នុងស្រុក Pulwama នៅភាគខាងត្បូងនៃក្រុង Srinagar។
អ្នកបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃម៉ូតមួយក្នុងពិធីបង្ហាញម៉ូតរដូវផ្ការីក និងរដូវក្ដៅឆ្នាំ២០២០ នៅទីក្រុង Malibu រដ្ឋកាលីហ្វ័រញ៉ា។
សត្វទុងលេងទឹកនៅក្នុងសួនសត្វមួយនៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងរដូវក្ដៅ។