រូបភាព​ជុំវិញ​ពិភពលោក ០៧ មិថុនា ២០១៦

បុគ្គលិក​ផ្សារ​លក់​រាយ​ទំនិញ​ធំជាង​គេ​បង្អស់​នៅ​អាល្លឺម៉ង់​ Metro AG ថត​រូប​សែលហ្វី (Selfie) ជាមួយ​នឹង​មនុស្សយន្ត​ទំហំ​ប៉ុន​មនុស្ស​ HI-4 នៅ​ឯ​ការិយាល័យ​កណ្តាល​របស់​ផ្សារ​នៅ​ក្រុង Duesseldorf។

បុរស​ម្នាក់​លប់​មុខ​នឹង​ទឹក​ឲ្យ​ត្រជាក់​ខ្លួន​ដើម្បី​ទប់​នឹង​កំដៅ​នៅ​អំឡុង​ខែ​បុណ្យ​តម​អាហារ​ Ramadan ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។ 

រូបសំណាក​ពី​ជំនាន់​សហភាព​សូវៀត​ត្រូវ​បាន​បំបែក​ចេញ​នៅ​ជិត​ក្រុង​ Olesko តំបន់ Lviv ភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី០៦ ខែ​មិថុនា ឆ្នាំ​២០១៦។

មន្រ្តី​ប៉ូលិស​មួយ​រូប​ត្រូវ​បាន​គប់​នឹង​ប៉េងប៉ោង​ដាក់​ទឹក​ល័ក្ត​នៅ​អំឡុងពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង Skopje ប្រទេស​ម៉ាសេដូនី កាល​ពី​ថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ​២០១៦។

សិល្បករ​មួយរូប​ស្លៀក​សំលៀកបំពាក់​វីរជន «Zorro» ដើរ​កាត់​កន្លែង​សម្រាប់​អ្នកគាំទ្រ​នៅ​មុន​ការ​ចាប់ផ្តើម​ការ​ប្រកួត​បាល់ទាត់ជើង​ឯក​អឺរ៉ុប​ UEFA 2016 European Championship ក្នុង​ក្រុង Nice ប្រទេស​បារាំង កាល​ពី​ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ​២០១៦។

យោធា​ឆ័ត្រយោង​អាមេរិក​ពី​កង​អាកាស​ 82 Airborne Division និង​យន្តហោះ Lockheed C-130 Hercules ត្រូវ​ថត​បាន​នៅ​អំឡុងពេល​លំហាត់សម​ប្រតិកម្មរហ័ស​ Swift Response-16 ជា​ផ្នែក​មួយ​នៃ​ការ​ហ្វឹកហ្វឺន​ Anaconda-16 រៀបចំឡើង​ដោយ​អង្គការ​ណាតូ (Nato) ជិត​ក្រុង Torun ប្រទេស​ប៉ូឡូញ។

អ្នក​សម្តែង​នៅ​សួនសត្វ​ម្នាក់​ដាក់​ក្បាល​នៅ​ចន្លោះ​មាត់​ក្រពើ​ អំឡុងពេល​ធ្វើ​ការ​សម្តែង​ទៅ​កាន់​ក្រុម​អ្នកទេសចរ​នៅ​ឯ​សួនសត្វ​ Sriracha Tiger ក្នុង​ខេត្ត​ Chonburi ភាគ​ខាង​ជើងក្រុង​បាងកក ប្រទេស​ថៃ។ថ

ជន​មូស្លីម​ប្រមូលផ្តុំ​គ្នា​នៅ​ជុំវិញ​អគារ Kaaba ខាង​ក្នុង​វិហារ Grande Mosque នៅ​អំឡុង​ខែ​តម​អាហារ Ramadan ក្នុង​ក្រុង​ Mecca ប្រទេស​អារ៉ាប៊ី សាអូឌីត កាល​ពី​ថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ​២០១៦។

អ្នក​ជ្រមុជ​ទឹក​មួយ​រូប​ហែល​ក្នុង​ចំណោម​ហ្វូងត្រី​ក្នុង​​អាងត្រី S.E.A នៅ​ឯ​រមណីយដ្ឋាន Resorts World Sentosa នៅ​ប្រទេសសិង្ហបុរី​ ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​​រយៈពេល​ ១០​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​មហាសមុទ្រ​ពិភពលោក​ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី០៨ ខែ​មិថុនា។