រូបភាពជុំវិញពិភពលោក ៧ មិថុនា ២០១៥
ប្រធានាធិបតីតួកគី Recep Tayyip Erdogan ចាប់ដៃជាមួយអ្នកគាំទ្រខាងក្រៅការិយាល័យបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតសភារបស់តួកគីនៅទីក្រុងអ៊ីស្តង់ប៊ុល (Istanbul)។
អ្នកផ្លុំឧបករណ៍តន្រ្តី Alpenhorn ឈរពីមុខលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ខណៈពេលដែលលោកនិងអធិការបតីអាល្លឺម៉ង់ Angela Merkel និយាយនៅក្នុងភូមិ Bavarian នៃទីក្រុង Kruen ប្រទេសអាល្លឺម៉ង់។
សត្វរាគគូន (racoon) ឈ្មោះ Masha លេងកែវជ័រក្នុងឆ្នាំងដែក ក្នុងសួនសត្វទីក្រុង Royev Ruchey ប្រទេសរុស្ស៊ី។
អ្នកប្រកួតចាកចេញពីផ្លូវរូងដីមួយ ខណៈពេលដែលពួកគេចូលរួមក្នុងការប្រកួត Alpha League Races ក្នុងទីក្រុង Bengaluru ប្រទេសឥណ្ឌា។ យោងតាមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា មានមនុស្សប្រហែល ២០០០នាក់ ចូលរួមក្នុងការប្រកួតដែលមានចម្ងាយ៥គីឡូម៉ែត្រជាមួយនឹងឧបសគ្គប្រហែល២០ខុសៗគ្នា។
អ្នកសង្គ្រោះឈរស្ងៀមស្មឹងស្មាតដើម្បីប្រារព្ធរំឭកថ្ងៃទីប្រាំពីរចាប់តាំងពីការលិចសាឡាង Eastern Star នៅកន្លែងប្រសព្វ Jianli នៃទន្លេ Yangtze ខេត្ត Hubei ប្រទេសចិន។
រូបថតព្រះរាជបុត្រ George និងព្រះរាជបុត្រី Charlotte ដែលផ្តល់ដោយ the Duke and Duchess of Cambridge កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥។
«បុរសស្លែ» ដើរនៅលើផ្លូវក្នុងទីក្រុង Bejar ប្រទេសអេស៉្បាញនៅក្នុងពេលដើរក្បួន Corpus Christi ដើម្បីរំឭកដល់គ្រិស្តសាសនិកជនដែលបានក្លែងខ្លួនធ្វើជាមនុស្សស្លែក្នុងសតវត្សទី១២ ខណៈពេលដែលបន្លំខ្លួនលាក់ពីឆ្មាំការពារមូស្លីម ហើយវាយដណ្តើមទីក្រុងនេះមកវិញ។
អ្នកចែវទូកជនជាតិអាមេរិក Sonya Baumstein មកពីទីក្រុង Orlando រដ្ឋ Florida គ្រវីដៃលា ខណៈពេលដែលនាងចាកចេញពីឆ្នេរសមុទ្រ Choshi Marina ក្នុងទីក្រុង Choshi ដែលជាកំពង់ផែមួយនៅភាគខាងកើតទីក្រុងតូក្យូ ឆ្ពោះទៅកាន់ទីក្រុង San Franscisco ។ Baumstein សង្ឃឹមថានឹងបញ្ចប់ការធ្វើដំណើរចម្ងាយ ៩.៦០០ គីឡូម៉ែត្ររបស់ខ្លួននៅចុងខែកញ្ញា ហើយនឹងក្លាយជាស្រ្តីទីមួយដែលចែវទូកម្នាក់ឯងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងទូកដែលមានប្រវែង៧ម៉ែត្រ។
អ្នកចូលរួមដែលគ្រប់ដណ្តប់ដោយម្សៅពណ៌ ខណៈពេលដែលពួកគេត្រៀមខ្លួនរត់ប្រណាំងពណ៌ "Dye race” ក្នុងទីក្រុង Liverpool ទិសពាយព្យ ប្រទេសអង់គ្លេស កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥។