រូបភាពជុំវិញពិភពលោក ០៦ មិថុនា ២០១៨

ទឹក​​មុខ​របស់​ស្រ្តី​ជនជាតិ​មូស្លីម​ពេល​បាន​ឃើញ​វត្ថុបុរាណ​មួយ​ដែល​គេ​ជឿ​ថា​ជា​ពុកមាត់​របស់​លោក Mohammad នៅ​ក្នុង​ការ​តាំង​បង្ហាញ​មួយ​អំឡុង​ខួប​​មរណភាព​របស់​ Hazrat Ali កូន​ប្រុសប្រសារ​របស់​គ្រូ​ទំនាយ​ Mohammad នៅ​វិហារ​ Hazratbal ខែបរិសុទ្ធ​ Ramadan ទីក្រុង​ Srinaga តំបន់ Kashmir​ ដែលកាន់កាប់​ដោយ​ឥណ្ឌា។

នៅ​ក្នុង​រូបភាព​សខ្មៅ​មួយ​នេះ​កាំជ្រួចផ្លោង​ Soyuz MS-09 ត្រូវ​បាន​បាញ់ផ្លោង​ចេញ​ដោយ​មាន​ផ្ទុក​មេបញ្ជា​ការ​ Expedition 56 លោក Sergey Prokopyev នៃបន្ទាយ​អាកាស​ Roscosmos ​លោក Serena Auñón-Chancellor នៃ​អង្គការ​ NASA  និង​លោក Alexander Gerst នៃ​ទីភ្នាក់ងារ​អាកាស​អឺរ៉ុបនៅ​បន្ទាយអាកាស​ Baikonur Cosmodrome ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។

ស្រ្តី​ម្នាក់​ឆ្លងកាត់​ស្ពាន​ឬស្សី​​លើ​អូរមួយ​ក្នុង​ឃុំ​កំពង់ភ្លុក​ក្នុង​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា។

កម្អែល​ភ្នំភ្លើង​​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ក្នុង​តំបន់ Kapoho ភាគខាងកើត​ Pahoa​ អំឡុង​ពេល​ដែល​ភ្នំភ្លើង Kilauea Volcano ផ្ទុះ​ក្នុង​រដ្ឋ​ហាវ៉ៃកាលពី​ថ្ងៃទី​០៥ មិថុនា ឆ្នាំ២០១៨។

កម្អែល​ភ្នំភ្លើង​បាន​ផ្ទុះ​ចេញ​ក្នុង​តំបន់ Leilani Estates អំឡុង​ពេល​ដែល​ភ្នំភ្លើង Kilauea Volcano ផ្ទុះ​ក្នុង​រដ្ឋ​ហាវ៉ៃកាលពី​ថ្ងៃទី​០៥ មិថុនា ឆ្នាំ២០១៨។

អវកាសយានិក​អាល្លឺម៉ង់​ Alexander Gerst សមាជិក​នៃ​ក្រុម​ដឹកនាំ​បេសកកម្ម​ក្នុង​ស្ថានីយ៍​អាកាស​អន្តរជាតិ​ (ISS) ធ្វើដៃ​រូបបេះដូង​ពី​ក្នុង​រថយន្ត​ក្រុង​មុន​នឹង​យានអវកាស​ Soyuz MS-09 ចេញ​ដំណើរ​ក្នុង​បន្ទាយ អាកាស​ Baikonur ប្រទេស​កាហ្សាក់ស្ថាន។

ភូមិ​ដែល​ត្រូវ​បាន​គេបោះ​បង់ចោល​មួយ​រុំព័ទ្ធ​ដោយ​ស្មៅ​និង​វល្លិ៍​ក្នុង​ទីក្រុង​ Houtouwan កោះ Shengshan ខេត្ត​ Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន។ ក្រុង​ Houtouwan ជាសហគមន៍​មួយ​រីកចំរើន​ដោយសារ​ការនេសាទ​ត្រី​ប៉ុន្តែ​សព្វថ្ងៃនេះ​ត្រូវ​បាន​គេ​ទុកចោល​។

រថយន្ត​រដ្ឋាភិបាល​និង​យោធា​កំពុង​បើក​តាម​ផ្លូវ​ហាវ៉េ​ Homs និង Hama។ ផ្លូវហាយវ៉េ Homs-Hama ត្រូវ​បាន​គេ​ជួសជុលឡើងវិញ​និង​បើក​ដំណើរការ​ម្តង​ទៀត​បន្ទាប់​ពី​ត្រូវ​បាន​បិទ​អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មានអារ៉ាប់​ស៊ីរី (SANA)។