រូបភាព​ជុំវិញ​ពិភពលោក​ ០៦ មិថុនា ២០១៧

កុមារី​អាយុ​ប្រាំឆ្នាំ​សរសេរ​ក្នុង​សៀវភៅ​របស់​នាង​នៅ​ថ្នាក់​រៀន​បណ្តោះ​អាសន្ន​មួយ​ក្នុង​បឋមសិក្សា Pantar Central ក្នុង​ទីក្រុង​ Pantar ភាគខាងត្បូង​កោះ Lanao del Norte នៃ​ទីក្រុង Mindanao ប្រទេស​ហ្វីលីពីន។ សិស្សសាលា​២៣៨​នាក់​រួម​ទាំង​ឪពុកម្តាយ​របស់​គេ​បាន​រត់​គេច​ពី​ទីក្រុងMarawi ទៅ​ទីក្រុង​ Pantar អស់​ប្រាំបី​ម៉ោង​ដើម្បី​គេចពី​ការ​ប្រយុទ្ធគ្នា​រវាង​ទ័ព​រដ្ឋាភិបាល​និង​យុទ្ធជន​ឥស្លាម។​​​​

ស្រ្តី​ម្នាក់​យំ​សោក​នៅ​ទី​រំលឹក​វិញ្ញានក្ខន្ធ​របស់​ជនរងគ្រោះ​ក្នុង​ការវាយ​ប្រហារ​កាល​ពី​ថ្ងៃសៅរ៍​នៅ​ស្ពាន​ទីក្រុង​ឡុងដ៏។

បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​ស្រ្តី​ម្នាក់​ជិះខាងក្រោយ​ពីលើ​ទំនិញ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា។

សត្វ​ទីទុយ​ញី​ត្រចៀក​វែង​បី​ក្បាល​ទំ​នៅ​លើ​មែក​ឈើ​អំឡុង​ពេល​ព្រះ​អាទិត្យរះ​នៅ​ក្នុង​សួន​សត្វព្រៃ​ក្បែរ​ភូមិ Vygonoshchi ២៧០គីឡូម៉ែត​ភាគនិរតី​នៃ​ទីក្រុង Minsk ប្រទេស​បេឡារុស។​​

ប្រជាជន​កំពុង​មុជទឹក​នៅ​អាងមួយក្បែរ​សារមន្ទីរ India Gate ក្នុងទីក្រុង​ញូដែលី​ប្រទេស​ឥណ្ឌា។​

អ្នក​ធ្វើការ​កំពុង​រៀបចំ​ឆាក​សម្រាប់​កម្មវិធី Life Ball លើក​ទី២៤ ក្នុងទីក្រុង Vienna ប្រទេស​អូទ្រីស។​​​

កីឡាការនី​នៃ​ប្រទេស​ដាណឺម៉ាក Caroline Wozniacki កំពុង​ប្រកួត​ជាមួយ​កីឡាការនី​ប្រទេស​ឡេតូនី Jelena Ostapenko វគ្គ​ពាក់​កណ្តាលផ្តាច់ព្រាត់​នៃ​ការប្រកួត​កីឡា​វាយ​តេនីស​បារាំង​នៅ​ពហុកីឡដ្ឋាន Roland Garros ក្នុង​ទីក្រុង​ប៉ារីស។​​

ភ្ញៀវ​ទេសចរ​ឈរ​នៅ​ខាងក្នុង​ការ​តម្លើង​មួយ​របស់​សិល្បករ​ជនជាតិ​ជប៉ុន Yayoi Kusuma ឈ្មោះ​ថា «ព្រលឹង​របស់​ល្ពៅ​បាន​ទៅដល់​ឋានសួគ៌» ក្នុងវិចិត្រសាល​ជាតិ​សិង្ហបុរី។​​

ក្មេង​រើស​សំរាម​ម្នាក់​កំពុង​រក​សម្ភារៈអេដចាយ​នៅ​កន្លែង​ចោល​សំរាម​មួយ​នៅ​ជាយ​ក្រុង Gauhati រដ្ឋ Assam ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃទី​០៥ មិថុនា​ ២០១៧។​​

ម្តាយ​ម្នាក់​កំពុង​បួងសួង​នៅ​ខាងក្រៅ​សាលា Maotanchang Middle ទីក្រុង Luan ខេត្ត Anhui ប្រទេស​ចិន។