រូបភាពជុំវិញពិភពលោក ០៥ មិថុនា ២០២០
មនុស្សកំពុងសប្បាយរីករាយនឹងការរម្អិលខ្លួនលើទឹក ខណៈពេលដែលការរាលដាលវីរុសកូរ៉ូណាកំពុងបន្ត នៅទីក្រុង Yongin សាធារណរដ្ឋកូរ៉េ។
ក្រុមបាតុករក្រឡាប់ឡានមួយគ្រឿង ដែលគេតំណាងឲ្យឡានប៉ូលិសក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងភាពយង់ឃ្នងរបស់ប៉ូលិស និងទាមទារឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន Arsen Avakov ចុះចេញពីតំណែង នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
ក្រុមបាតុករលុតជង្គង់ និងលើកកណ្ដាប់ដៃឡើងលើនៅឯទីលាន Roemerberg ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ដើម្បីតវ៉ានឹងការស្លាប់របស់លោក George Floyd កាលពីថ្ងៃទី ២៥ ឧសភា ក្នុងមន្ទីរឃុំរបស់ប៉ូលិសទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។ ការស្លាប់នោះបានបង្កការតវ៉ានៅក្នុងប្រទេសផ្សេងៗ និងនៅទូទាំងសហរដ្ឋអាមេរិក។
បុរសម្នាក់ត្រូវបានធ្វើតេស្តរកមើលវីរុសកូរ៉ូណាថ្មី ឬ កូវីដ១៩ នៅតំបន់ជាយក្រុង Vrededorp នៃទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
សត្វក្នុងអំបូរសត្វកុក (heron) ពណ៌ស កំពុងឈរនៅចន្លោះរវាងដបផ្លាស្ទីកដែលគេបោះចោល និងគំនរសំរាម នៅមាត់ទន្លេ Sava នៅក្នុងទិវាបរិស្ថានពិភពលោក នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។
អ្នកនេសាទម្នាក់កំពុងសាសំណាញ់ដែលត្រូវបានដាក់ហាលឲ្យស្ងួត នៅកណ្ដាលវាល នៅជាយក្រុង Mumbai ប្រទេសឥណ្ឌា។
សិស្សពាក់របស់ការពារមុខ កំពុងចូលប្រើប្រាស់បណ្ណាល័យនៃសាលារៀន Kinugawa Elementary នៅតំបន់ Nikko ខេត្ត Tochigi ប្រទេសជប៉ុន។
សត្វមឹកមួយក្បាលកំពុងកាន់ច្បាសសម្រាប់ដុសសម្អាត ក្នុងពេលគេដាក់តាំងបង្ហាញជាសាធារណៈ នៅសួនចិញ្ចឹមត្រី «ជីវិតសមុទ្រ» (Sealife) ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៤ មិថុនា។ សួននេះត្រៀមបើកសម្រាប់សាធារណជនឡើងវិញនៅថ្ងៃទី៦ មិថុនា បើទោះបីជានៅមានការរាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
ស្ត្រីកាន់សាសនាហិណ្ឌូម្នាក់កំពុងសម្ដែងការបួងសួងក្នុងពិធីបួងសួងមួយនៅមាត់ទន្លេ Brahmaputra ទីក្រុង Gauhati ប្រទេសឥណ្ឌា ដើម្បីឲ្យពិភពលោកអាចកម្ចាត់បាននូវវីរុសកូរ៉ូណា។