រូបភាព​ជុំវិញ​ពិភពលោក ០៥ មិថុនា ២០១៧

ស្ត្រី​ឥណ្ឌា​ម្នាក់​ប្រមូល​វត្ថុ​ប្រើប្រាស់​ឡើង​វិញ​នៅ​កន្លែង​ចាក់​សំរាម​នៅ​ជាយ​ក្រុង Hyderabad។

លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស និង​ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម​គឺ​លោកស្រី Theresa May ថ្លែង​សុន្ទរកថា​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​សកល នៅ​វិទ្យាស្ថាន Rusi ក្នុង​ក្រុង​ឡុងដ៍។

ទាហាន​អ៊ីរ៉ាក់​បើក​រថក្រោះ​កាត់​កម្ទេច​អគារ​មួយ​ បន្ទាប់​ពី​អគារ​នោះ​ត្រូវ​បាន​យុទ្ធជន​រដ្ឋ​ឥស្លាម​វាយ​កម្ទេច​ ក្នុង​ពេល​ប្រយុទ្ធ​មួយ​នៅ​ក្នុង​ក្រុង Mosul។

កីឡាករ Adrian Buchan របស់​អូស្ត្រាលី​ជិះ​ក្តារ​លើ​ទឹក​ក្នុង​វគ្គ​ទី១ នៃ​ការ​ប្រកួត​ជិះ​ក្តារ​លើ​ទឹក OuterKnown Fiji Pro នៅ​ក្នុង​កោះ Tavarua ប្រទេស​ហ្វីជី កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

ខ្លោង​ទ្វារ Brandenburg ត្រូវ​បាន​បំពាក់​ភ្លើង​ពណ៌​នៃ​ទង់ជាតិ​អង់គ្លេស​ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​គ្នា​ជាមួយ​នឹង​ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ក្រុង​ឡុងដ៍។ ខ្លោង​ទ្វារ​នេះ​ស្ថិត​ក្នុង​ក្រុង​បែរឡាំង​ ប្រទេស​អាល្លឺម៉ង់។

អ្នក​ចម្រៀង Ariana Grande សម្តែង​ក្នុង​ការ​ប្រគុំ​តន្ត្រី One Love Manchester សម្រាប់​ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​នៅ​តំបន់ Manchester Arena នៅ​ស្តាត Emirates Old Trafford ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

លោក Jo Kyung-ho ជនជាតិ​កូរ៉េ​ខាង​ត្បូង​គោរព​បង​ប្រុស​របស់​គាត់​ដែល​បាន​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ ១ថ្ងៃ​មុន​ថ្ងៃ​រំឭក​គុណូបការៈ​របស់​កូរ៉េ​ខាង​ត្បូង នៅ​កន្លែង​បញ្ចុះ​សព National Cemetery ក្នុង​ក្រុង​សេអ៊ូល។

គេ​ថត​បាន​ស្នាម​ផ្លូវ​យន្តហោះ​មួយ​ បន្ទាប់​ពី​វា​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​ស៊ីដនី ប្រទេស​អូស្ត្រាលី។

គូ​ស្នេហ៍​ជាច្រើន​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​មួយ​ក្នុង​ពេល​រៀប​អាពាហ៍ពិពាហ៍​ដ៏​ធំ​របស់​និស្សិត​ថ្នាក់​បណ្ឌិត​ចំនួន​៦៤គូ​ នៅ​វិទ្យាស្ថាន Harbin Institute of Technology ដែល​ជា​សាកលវិទ្យាល័យ​មួយ​នៅ​ក្នុង​ក្រុង Harbin ខេត្ត Heilongjiang ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

នាវា​ Varyag ដឹក​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ ចូល​ចត​នៅ​ផែ Kai Tak Cruise Terminal សម្រាប់​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​រយៈពេល​៥ថ្ងៃ​នៅ​ក្រុង​ហុងកុង។