រូបភាព​ជុំវិញពិភពលោក ០៥ ឧសភា ២០១៦

បុរស​ជនជាតិ​ស៊ីរី​ម្នាក់​បញ្ចេញ​ប្រតិកម្ម​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល​នៅ​តំបន់ Bustan al-Qasr គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម។

ស្រ្តី​មូស្លីម​ធ្វើការ​បួងសួង​នា​ពេល​រសៀល​ ដែល​ត្រូវ​បាន​ហៅ​ថា «Tarawih» ដែល​កំណត់​នូវ​ថ្ងៃ​មុន​ការ​ឈាន​ចូល​ខែ​បុណ្យ Ramadan នៅ​ឯ​វិហារ​ឥស្លាម Istiqlal ក្នុង​ក្រុង​ហ្សារកាតា ប្រទេស​ឥណ្ឌូនេស៊ី។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry ធ្វើ​ការ​បាញ់​ព្រួញ ខណៈ​ដែល​លោក​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ Naadam ដែល​មាន​ការ​ប្រកួត​ផ្សេងៗ​ដូចជា ការ​ប្រណាំង​សេះ ចំបាប់​ម៉ុងហ្គោលី និង​ការ​ប្រកួត​បាញ់​ធ្នូ នៅ​ក្រុង​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី។

សត្វ​ជៀម​មក​ដល់​ជលមាគ៌ា Segovia ប្រទេស​អេស្ប៉ាញនៅ​អំឡុងពេល​ពិព័រណ៍ Transhumance លើក​ទី​បួន។ 

កីឡាករ Novak Djokovic នៃ​ប្រទេស​ស៊ែបី​ថើប​ពានរង្វាន់​ បន្ទាប់​ពី​ឈ្នះ​ការប្រកួត​កីឡា​តេន្នីស​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​បារាំង លើ​កីឡាករ Andy Murray នៃ​ប្រទេស​អង់គ្លេស​ ជាមួយ​នឹង​លទ្ធផល ៣-៦,៦-១,៦-២,៦-៤ នៅ​ឯ​ពហុកីឡាដ្ឋាន Roland Garros ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។ 

ឧទ្ធម្ភាគចក្រ​ទម្លាក់​ទឹក​ពី​លើ​តំបន់​រង​ការ​ឆេះព្រៃ​ នៅ​ក្រុង Calabasas រដ្ឋ​ California សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ២០១៦។

សមាជិក​ក្រុម​វាយកូន​បាល់ Baltimore Orioles សម្តែង​ការ​គោរព​ដល់​អ្នកប្រដាល់​លោក Muhammad Ali ដោយ​ឈរ​ស្ងៀមស្ងាត់​ មុន​ពេល​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម New York Yankees ក្នុង​ក្រុង Baltimore កាល​ពី​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ​២០១៦។ លោក Ali បាន​ស្លាប់​នៅ​អាយុ ៧៤ឆ្នាំ។

ហ្វូងគោ​ត្រូវ​បាន​នាំ​ឆ្លង​តំបន់​លិច​ទឹក​ទៅ​កាន់​ទីទួល​ខ្ពស់​ជិត​ក្រុង Chenango រដ្ឋ Texas សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី០៤ ខែ​មិថុនា ឆ្នាំ២០១៦។

ប្រជាជន​រាប់​ពាន់​នាក់​ដុត​ភ្លើង​ទៀន​បំភ្លឺ​ចេញ​ពី​ទីលាន Victoria Park កោះ​ហុងកុង កាល​ពី​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ២០១៦ ដើម្បី​ប្រារព្ធ​ខួប​រំលឹក​ការ​បង្រ្កាប​ចលនា​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឯ​ទីលាន Tiananmen Square ក្នុង​ឆ្នាំ ១៩៨៩។

អ្នក​ស្ម័គ្រ​ចិត្ត​មួយ​រូប​បញ្ចេញ​ប្រតិកម្ម​នៅ​អំឡុងពេល​ការ​ប្រកួត​កីឡា​រត់​ដោយ​មាន​ការ​លាបពណ៌​ YARKOcross ក្នុង​ក្រុង Almaty ប្រទេស​កាហ្សាស្តង់។

សត្វ​ត្រដក់​ឈរ​លើ​គំនរ​សំរាម ខណៈ​ដែល​ក្រុម​អ្នក​រើស​សំរាម​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ នៅ​មុន​ថ្ងៃ​បុណ្យ​បរិស្ថាន​ពិភពលោក​ នៅ​ជាយ​ក្រុង​ Guwahati រដ្ឋ​ Assam ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ២០១៦។