រូបភាពជុំវិញពិភពលោក ០៤ មិថុនា ២០២០
នៅពេលថ្ងៃរះ ទាហានម្នាក់បន្តឃ្លាំមើលកន្លែងរំឭកការចងចាំលោក Lincoln នៅរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីមានការធ្វើបាតុកម្មរយៈពេលមួយយប់ ពាក់ព័ន្ធនឹងការស្លាប់របស់ George Floyd នៅមន្ទីរឃុំឃាំងទីក្រុង Minneapolis។
គូស្រកមួយគូកាន់ទៀននៅមាត់ទឹកនៃតំបន់មានលក់ទំនិញ Tsim Sha Tsui ក្នុងទីក្រុងហុងកុង ដើម្បីរំឭកខួបទី៣១ នៃការបង្ក្រាបបាតុកម្មនៅទីលានធៀនអានមែន (Tiananmen) ទីក្រុងប៉េកាំង ប្រទេសចិន។
ស្ត្រីម្នាក់ពាក់ម៉ាស់ការពារ កំពុងលក់ការ៉េម នៅកណ្ដាលទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ស្ត្រីម្នាក់ទូលស្មៅគោនៅលើក្បាល ដើរក្បែរហ្វូងសត្វដែលនៅលើគំនរសំរាម នៅតំបន់ Boragaon ទីក្រុង Guwahati ប្រទេសឥណ្ឌា។
បាតុករម្នាក់ក្ដាប់ដៃយ៉ាងណែន និងច្រៀងចម្រៀងបទ «អន្តរជាតិ» ក្នុងការធ្វើកូដកម្មអស់រយៈពាក់កណ្ដាលថ្ងៃ ប្រឆាំងនឹងគម្រោងកំណែទម្រង់របស់រដ្ឋាភិបាល ដែលមានឈ្មោះ La Ley de Urgente ដែលមានន័យថា «ច្បាប់បន្ទាន់» នៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ។
បុគ្គលិកមន្ទីរពេទ្យកំពុងមើលទៅកាន់ជនជាតិដើមដែលធ្វើបាតុកម្ម ទាមទារឲ្យមានការចូលរួមពីគ្រូថ្នាំបូរាណ និងការយកចិត្តទុកដាក់កាន់តែខ្លាំង នៅមន្ទីរពេទ្យ Nilton Lins។ កន្លែងនេះត្រូវបានគេរៀបចំជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដល់ជនជាតិដើម នៅទីក្រុង Manaus ប្រទេសប្រេស៊ីល។
ពួកបាតុករឲ្យផ្កាទៅសន្តិសុខនៅខាងក្រៅការិយាល័យមេធាវីថ្នាក់ស្រុក Jackie Lacey នៅទីក្រុង Los Angeles ក្នុងពេលបាតុកម្ម កាលពីថ្ងៃទី៣ មិថុនា ២០២០ ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd ដែលបានស្លាប់កាលពីថ្ងៃទី២៥ ៉ឧសភា បន្ទាប់ពីត្រូវបានសង្កត់ដោយប៉ូលិសនៅទីក្រុង Minneapolis។
សកម្មជនម្នាក់កាន់ទៀនក្នុងពេលបួងសួងសម្រាប់ជនរង់គ្រោះនៃការសម្លាប់រង្គាលនៅទីលានធៀនអានមែន (Tiananmen) កាលពីឆ្នាំ ១៩៨៩ បើទោះបីជាការស្នើសុំជួបជុំគ្នាត្រូវបានបដិសេធ នៅឧទ្យាន Victoria ឆកសមុទ្រ Causeway ទីក្រុងហុងកុង ប្រទេសចិន។