រូបភាពជុំវិញពិភពលោក ០៤ មិថុនា ២០១៩

អ្នកនេសាទត្រីទាញទូកមួយឡើងច្រាំងនៅឆ្នេរសមុទ្រអារ៉ាប់ មុនពេលនឹងភ្លៀងមូសុងមកដល់ក្នុងស្រុកThane ក្បែរទីក្រុង Mumbai ប្រទេសឥណ្ឌា។

ម្ចាស់ក្សត្រីចក្រភពអង់គ្លេស Elizabeth II (ឆ្វេងទីពីរ) ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ (ឆ្វេង) ស្រ្តីទី១ Melania Trump (កណ្តាល) ព្រះអង្គម្ចាស់ Prince Charles នៃចក្រភពអង់គ្លេស (ស្តាំទីពីរ) និងព្រះនាង Camilla ថតរូបមុននឹងចូលរួមកម្មវិធីជប់លៀងក្នុងព្រះបរមរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៏កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។

ប៉េងប៉ោងរូប «កូនក្មេងត្រាំ» ត្រូវបានក្រុមបាតុករបង្ហោះនៅក្នុងបាតុកម្មប្រឆាំងនឹង ដូណាល់ ត្រាំ ក្នុងទីក្រុងឡុងដ៏។

ជនជាតិមូស្លីម អាល់បានី អធិស្ឋាននៅ Skenderbej ក្នុងថ្ងៃទីមួយនៃបុណ្យសាសនាឥស្លាមដើម្បីបញ្ចប់ខែតមអាហាររ៉ាម៉ាដនក្នុងទីក្រុង Tirana។
សិស្សសាលាបឋមសិក្សាដែលរស់នៅក្នុងតំបន់លិចទឹក Artex ជិះទូកដើម្បីចូលរៀនថ្ងៃទីមួយនៅបឋមសិក្សា Panghulo 1 ក្នុងទីក្រុង Malabon ភាគខាងជើងរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីប្រទេសកាណាដាលោក Justin Trudeau ថ្លែងអំឡុងពិធីបិទ បេសកកម្មស្វែងរកស្រ្តីនិងកុមារីជនជាតិភាគតិចដែលបាត់ខ្លួននិងត្រុវគេធ្វើឃាតក្នុងទីក្រុង Gatineau រដ្ឋ Quebec កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។
អ្នករើសសម្រាមជនជាតិឥណ្ឌាកំពុងស្វែងរកសំណល់ ហើយសត្វ ក្រសាឈរនៅលើកំពូលគំនរសម្រាមមួយនៅភាគឦសានប្រទេសឥណ្ឌា ទីក្រុង Guwahati តំបន់ Boragaon។
រូបមួយដែលគេដាក់ដើម្បីផ្សព្វផ្សាយរឿង«Godzilla: King of the Monsters» ត្រូវបានគេថតនៅលើដំបូលរោងភាពយន្ត ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។