រូបភាពជុំវិញពិភពលោក ៣០ មិថុនា ២០១៦
ផ្កាត្រូវបានដាក់នៅពីមុខរូបថតបុគ្គលិកព្រលានយន្តហោះ ដែលត្រូវបានសម្លាប់ដោយការវាយប្រហារគ្រាប់បែកអត្តឃាតចំនួនបីកន្លែង និងការវាយប្រហារដោយកាំភ្លើងនៅព្រលានយន្តហោះ Ataturk ក្រុងអ៊ីស្តង់ប៊ូល ក្នុងប្រទេសតួកគី។ ចំនួនអ្នកស្លាប់ពីការវាយប្រហារកាលពីថ្ងៃទី២៨ ខែមិថុនា បានកើនឡើងដល់ ៤៣នាក់ ដែលក្នុងនោះរួមមានជនបរទេស ១៩នាក់។
ក្រុមអ្នកសម្តែងស្លៀកក្នុងសំលៀកបំពាក់ប្រពៃណី នៅស្របពេលប្រជាជនអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោពីអាណានិគមប្រទេសប៊ែលហ្ស៊ិក ក្នុងក្រុង Kindu។
សាច់ញ្ញាតិ និងមិត្តភក្តិចូលរួមរំលែកទុក្ខនៅក្នុងពិធីបុណ្យសពកុមារីជនជាតិអ៊ីស្រាអែលនាង Hallel Yaffa Ariel អាយុ ១៣ឆ្នាំ ដែលត្រូវបានចាក់សម្លាប់នៅក្នុងផ្ទះរបស់នាងនៅទីតាំងស្នាក់អាស្រ័យ Kiryat Arba តំបន់ West Bank ។ ពិធីបុណ្យសពនោះត្រូវបានធ្វើឡើងនៅផ្នូរសពមួយនៅក្រុង Hebron តំបន់ West Bank។
ស្រ្តីមួយរូបដើរចុះពីជណ្តើរកោងឡើងមួយនៅប្រាសាទ Gottesaue ក្នុងក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់។
នៅក្នុងរូបថតដែលត្រូវបានយកចេញពីខ្សែវីដេអូមួយ យុវជន Jesse Olivieri ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានបាញ់ដោយទីភ្នាក់ងារសម្ងាត់អាមេរិកពីបទកាន់កាំភ្លើងនៅខាងក្រៅសេតវិមានក្នុងក្រុងវ៉ាស៊ីនតោន ក្នុងខែឧសភា ឆ្នាំ២០១៦។
ទាហានពីសាលាយោធា Saint Cyr ធ្វើការដើរជាក្បួនមួយថ្ងៃ មុនពេលពិធីបុណ្យគម្រប់ខួបមួយរយឆ្នាំនៃសង្គ្រាម Battle of the Somme នៅវិមាន Thiepval ក្នុងក្រុង Thiepval ជិតក្រុង Amiens ភាគខាងជើងប្រទេសបារាំង។
សត្វត្រសេះដែលមានក្បាលពណ៌ប្រផេះ ទុំនៅលើក្បាលរបស់កុមារីម្នាក់ ជិតភូមិ Vasilyevskoye ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
បុរសម្នាក់ធ្វើការបួងសួងនៅឯវិហារឥស្លាមមួយនៅអំឡុងពេលបុណ្យរ៉ាម៉ាឌន ក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
មនុស្សពីរនាក់សប្បាយរីករាយជាមួយនឹងការជិះទោង ខណៈពេលថ្ងៃលិចនៅសួនកម្សាន្តមួយ ក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
យុវជនពីរនាក់កំពុងតែរៀបចំលើពិព័រណ៍សិល្បៈរបស់លោក Gad Weil ដែលមានឈ្មោះថា «ស្រូវសាឡី Vendome» (Bles de Vendome) ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
សត្វដំរី Motola ដែលត្រូវបានរងរបួសដោយមីនកប់ក្នុងដី ពាក់ជើងសិប្បនិមិត្តនៅអង្គការ Friends of the Asian Elephant Foundation ក្នុងក្រុង Lampang ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
តារាម៉ូដែលមួយរូបបង្ហាញពីស្នាដៃមួយដែលមានឈ្មោះថា «រចនាករសម្រាប់ថ្ងៃស្អែក» ដោយក្រុម Fashion ID នៅឯកម្មវិធីបង្ហាញម៉ូដ Mercedes-Benz Fashion Week Berlin ក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
អ្នកចូលរួមមួយលោតពីអក្សរមួយទៅអក្សរមួយនៃរូបសំណាក OY/YO របស់សិល្បករ Deborah Kass នៅឯសួន Brooklyn Bridge ក្នុងក្រុងញូវយ៉ក។
លោក Jean Paul Gaultier បានអញ្ជើញមកដល់កម្មវីធីចាក់បញ្ចាំងលើកដំបូងនៃភាពយន្ត Absolutely Fabulous នៅឯទីលាន Leicester Square ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
۲۵ نوامبر / ۴ آذر از سوی سازمان ملل به عنوان روز «رفع خشونت علیه زنان» شناخته می شود. عکس متعلق به تجمع زنان در شمال اسپانیا است.