រូបភាពជុំវិញពិភពលោក ០៤ មិថុនា ២០១៧
ប៉ូលិសប្រដាប់ដោយអាវុធដើរនៅខាងក្រៅផ្សារ Borough Market បន្ទាប់ពីមានការវាយប្រហារមួយដែលបានបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
មនុស្សរាប់ពាន់នាក់ចូលរួមក្នុងពិធីអុជទៀនសម្រាប់ជនរងគ្រោះនៃការបង្ក្រាបដ៏ឃោរឃៅរបស់រដ្ឋាភិបាលចិនកាលពីជាង៣ទសវត្សរ៍មុន ទៅលើបាតុករនៅក្នុងទីលាន Tiananmen ក្នុងក្រុងប៉េកាំង នៅក្នុងឧទ្យាន Victoria ក្រុងហុងកុង។
ក្មេងៗអង្គុយនៅលើបាវដែលមានសុទ្ធតែជាសម្ភារៈសម្រាប់ប្រើប្រាស់ឡើងវិញនៅកន្លែងចាក់សំរាមនៅក្នុងក្រុង Guwahati ប្រទេសឥណ្ឌា។
ក្មេងប្រុសម្នាក់មើលទៅកញ្ចក់ដែលមានរាងមូលនៅក្នុងសារៈមន្ទីរមួយក្នុងភូមិ Bramsche-Kalkriese ប្រទេសអាល្លឺម៉ង់។
មនុស្សម្នាថតរូបពិលរាប់ពាន់ដែលគេបំពាក់នៅតាមជំរាលភ្នំ ក្នុងពិធីក្នុងស្រុកមួយ ដើម្បីបួងសួងសុំឲ្យទទួលផលកសិកម្មល្អ នៅក្នុងក្រុង Guilin តំបន់ Guangxi Zhuang ប្រទេសចិន។
មនុស្សម្នាក់ស្លៀកពាក់សម្លៀកបំពាក់ពិសេសមួយដើម្បីចូលរួមក្នុងពិធីបុណ្យ Wave Gothic Festival (WGT) ក្នុងក្រុង Leipzig ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧។
ព្រះអង្គម្ចាស់ Albert II (រូបកណ្តាល) ចូលរួមប្រកួតនៅក្នុង «ការជិះកង់លើទឹក Riviera» ជាលើកដំបូង ដែលនេះជាការប្រកួតជិះកង់រវាងក្រុង Nice និងក្រុង Monaco នៅក្នុងក្រុង Nice ប្រទេសបារាំង។
អ្នកចូលរួមម្នាក់ប្រឡាក់ទៅដោយម្ស៉ៅពណ៌ក្នុងកម្មពិធី Colour Run ក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។
អ្នកប្រកួតរត់ប្រណាំងត្រៀមខ្លួនដើម្បីប្រកួតរត់ប្រណាំង Comrades Marathon ក្នុងចម្ងាយ៨៩គ.មនៅក្នុងក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។