រូបភាព​ជុំវិញ​ពិភពលោក ២៩ មិថុនា ២០១៧

ប៉ូលិស​ជាតិ​ហ្វីលីពីន​បិទ​ទ្វារ​បន្ទាប់​ពី​ឆែកឆេរ​ផ្ទះ​មួយ ខណៈ​ដែល​ទាហាន​រដ្ឋាភិបាល​បន្ត​វាយប្រហារ​លើ​ក្រុម​បះបោរ​ចេញ​ពី​ក្រុម Maute ក្នុង​ក្រុង Marawi។

ជន​ស៊ីវិល​អ៊ីរ៉ង់​រត់​ភៀស​ខ្លួន​ ខណៈ​ដែល​កងកម្លាំង​ពិសេស​អ៊ីរ៉ង់​វាយប្រហារ​ទៅ​លើ​ទីតាំង​របស់​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ក្រុង Mosul។

ស្ត្រី​ម្នាក់​ឈរ​នៅ​ពី​មុខ​ការ​តុបតែង​ភ្លើង​ពណ៌​ ដែល​ត្រូវ​បាន​គេ​តាំង​ដើម្បី​សាទរ​ខួប​ទី២០​នៃ​ការ​ប្រគល់​ក្រុង​ហុងកុង​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន។

កីឡាការនី Jelena Ostapenko របស់​ឡេតូនី​សាទរ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ជុំ​ទី២​ទល់​នឹង​កីឡាការនី Johanna Konta របស់​ចក្រភព​អង់គ្លេស ក្នុង​ពេល​ប្រកួត​វាយ​តែននីស​អន្តរជាតិ ATP Aegon នៅ​ក្នុង​ក្រុង Eastbourne ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស។

អគារ Agbar ត្រូវ​បាន​គេ​បំពាក់​ភ្លើង​ជា​ពណ៌​ឥន្ទធនូ​ក្នុង​ទិវា World Pride ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។​

បុរស​ម្នាក់​ចែវ​ទូក​ក្នុង​ថ្ងៃ​មាន​ខ្យល់​នៅ​លើ​បឹង Leman ក្នុង​ក្រុង Cully ប្រទេស​ស្វ៊ីស។

សិស្សានុសិស្ស​មក​ពី​សាលាបឋមសិក្សា Corazon Aquino ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​ការ​ការពារ​ខ្លួន​ទៅ​នឹង​ការ​រញ្ជួយដី​នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ត្រី​យន្ត (ត្រី​ដែល​ធ្វើ​ឡើង​ពី​គ្រឿង​យន្ត) ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា MIRO ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ឈ្មោះ AIRO។ ត្រី​នេះ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​អាង​ទឹក​មួយ​ក្នុង​ពេល​តាំង​បង្ហាញ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ Advanced Content Technology Expo ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ស្ត្រី​ម្នាក់​ដើរ​កាត់​គំនរ​សំរាម​ និង​សារ​នៅ​ជញ្ជាំង​ជា​ភាសា​ក្រិក​ដែល​សរសេរ​ថា «ហាម​ចោល​សំរាម» នៅ​ក្នុង​សង្កាត់ Kaminia។ អ្នក​ប្រមូល​សំរាម​របស់​ក្រុង​បាន​ធ្វើ​ការ​កូដកម្ម​រយៈពេល​១៤ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​មាន​សំរាម​គរ​គ្នា​នៅ​ទូទាំង​ក្រុង​អាថែន។

ក្រុម​នេន​មួយ​ក្រុម​ថត​រូប​នៅ​វត្ត​មួយ​នៅ​ក្នុង​ក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។

កីឡាករ Ben Revere របស់​ក្រុម Los Angeles Angels (រូប​ឆ្វេង) ត្រូវ​បាន​សមាជិក​ក្រុម​ជះ​ទឹក​ដាក់ បន្ទាប់​ពី​ទទួក​បាន​ពិន្ទុ​ឈ្នះ​ ក្នុង​ពេល​ប្រកួត​បាល់ Baseball ទល់​នឹង​ក្រុម​ Los Angeles Dodgers នៅ​ក្នុង​ក្រុង Anaheim រដ្ឋ California កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។

សមាជិក​នៃ​សហព័ន្ធ​តៃក្វាន់ដូ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​កូរ៉េ​ខាង​ជើង​បង្ហាញ​ជំនាញ​របស់​ពួកគេ​នៅ​ក្នុង​ទីស្នាក់ការ​តៃក្វាន់ដូ​ពិភពលោក​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។