រូបភាពជុំវិញពិភពលោក ២៩ មិថុនា ២០១៦
ភ្ញៀវទេសចរមើលទឹកផុលចេញពីផ្នែកមួយនៃទំនប់វារីអគ្គិសនី Xiaolangdi នៅលើទន្លេលឿងក្នុងក្រុង Luoyang ខេត្ត Henan ប្រទេសចិន។
ជនថ្មើរជើងឱបគ្នានៅពេលព្រឹកព្រលាម នៅស្របពេលដែលពួកគេរង់ចាំនៅខាងក្រៅព្រលានយន្តហោះ Ataturk ក្នុងប្រទេសតួកគី បន្ទាប់ពីត្រូវបានជម្លៀសចេញក្រោយពីមានការផ្ទុះជាបន្តបន្ទាប់។ ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលត្រូវបានគិតថា បង្កឡើងដោយពួកជនជ្រុលនិយមរដ្ឋឥស្លាមបានសម្លាប់មនុស្ស ៤១នាក់ ហើយបង្កឲ្យជាង២០០នាក់ទៀតរងរបួស នេះបើយោងទៅតាមក្រុមមន្រ្តីតួកគី។
សាកសពត្រូវបានឃើញនៅខាងក្រៅព្រលានយន្តហោះធំជាងគេបង្អស់ Ataturk នៅប្រទេសតួកគី បន្ទាប់ពីមានការផ្ទុះបន្តបន្ទាប់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
ក្រុមស្រ្តីប្រដាប់ទៅដោយកាំភ្លើងត្រូវបានប្រទះឃើញនៅខាងក្រៅភូមិ Qaa ដែលមានប្រជាជនកាន់សាសនាគ្រិស្ត ទីដែលការវាយប្រហារដោយគ្រាប់បែកអត្តឃាតបានកើតឡើងនៅក្រុង Bekaa Valley ប្រទេសលីបង់ កាលពីថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០១៦។
ក្រុមអ្នកជួយសង្រ្គោះលើកស្រ្តីវ័យចំណាស់មួយរូបពីអគារដែលរងការលិចទឹកនៅក្រុង Chongqing ប្រទេសចិន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
អ្នកឡើងភ្នំដើរនៅលើភ្នំ Mont-Blanc Massif នៅជួរភ្នំ French Alps។
យុវជននេប៉ាល់លេងភក់នៅក្នុងដីស្រែមួយក្នុងភូមិ Baande ជាយក្រុង Kathmandu។
មនុស្សម្នាចូលរួមនៅក្នុងពិធីបុណ្យពណ៌ «Roma Colours» នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី។
កូនខ្លាដំបងអាយុបីខែប្រឡែងលេងជាមួយនឹងម៉ែរបស់វានៅសួនសត្វមួយក្នុងក្រុង Malang ប្រទេសឥណ្ឌូនេស៊ី។
ប្រធានមន្ទីរពេទ្យ Cairns Frog អ្នកស្រី Deborah Pergolotti មើលទៅក្នុងមីក្រូទស្សន៍ដែលស្ថិតនៅពីក្រោមសត្វកណ្តែបមួយប្រភេទ ដែលបានខូចភ្នែកខាងស្តាំ នៅក្នុងបន្ទប់ «Frog Room» ក្នុងក្រុង Cairns រដ្ឋ Queensland ប្រទេសអូស្ត្រាលី។