រូបភាព​ជុំ​វិញ​ពិភពលោក ២៨ មិថុនា ២០១៨

ក្មេង​អន្តោ​ប្រវេសន៍​ម្នាក់​​និង​យុវជន​ផ្សេង​ទៀត​កំពុង​មើល​ទូរទស្សន៍​នៅ​ពេល​ពួក​គេ​​រង់​ចាំ​ស្ត្រី​ទី​មួយ Melania Trump នៅ​អាគារ​សម្រាប់​​ឃុំ​ជន​អន្តោ​ប្រវេសន៍​​ ក្នុង​ទីក្រុង Tucson រដ្ឋ​អារីសូណា។

ប្រធាន​គណៈ​កម្មាធិការ​អឺរ៉ុប លោក Jean-Claude Juncker ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្នុង​ជំនួប​កំពូល​មេដឹកនាំ​សហភាព​អឺរ៉ុប ដែល​កំពុង​ពិភាក្សា​អំពី​បញ្ហា​ជន​ចំណាក​ស្រុក ការ​ចាក​ចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាប​អឺរ៉ុប ការ​កែទម្រង់​​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ នៅ​អគាការ​ Europa ក្នុង​ទីក្រុង​​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្ស៊ិក។

ក្រុម​អ្នក​គាំទ្រ​កីឡាបាល់​ទាត់ប្រទេស​សេនេហ្គាល់ កំពុង​មើល​ការ​ប្រកួត​នៅក្នុង​ពូល​ H រវាង​ប្រទេស​សេនេហ្គាល់ និង​ប្រទេស​កូឡុំប៊ី​នៅ​លើ​ផ្ទាំង​បញ្ចាំង​ដ៏ធំមួយ ក្នុង​ទីក្រុង​ដាកា ប្រទេស​សេនេហ្គាល់។ 

សាច់​ញាតិ​នៃ​សមាជិក​អ្នក​​កាសែត El Comercio កំពុងឱប​គ្នា​នៅ​ពេល​មឈូស​ដែល​​ដាក់​តម្កល់អដ្ឋិ​ធាតុ​អ្នក​ជា​ទី​ស្រឡាញ់​របស់​គេ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លើ​យន្ត​ហោះ​​ដើម្បី​យក​ទៅកាន់​ទីក្រុង Quito ដោយ​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ Alfonso Bonilla Aragon ក្នុង​ទីក្រុង Palmira ប្រទេស​កូឡុំប៊ី។ អ្នក​កាសែត​២នាក់​ រួម​មាន​ឈ្មោះ Javier Ortega និង​ Paul Rivas រួម​ទាំង​អ្នក​បើក​បរ​ម្នាក់​ឈ្មោះ Efrain Segarra ត្រូវ​បាន​គេ​ចាប់​ជំរិត ហើយ​សម្លាប់​ចោល​ក្នុង​ពេល​ចុះ​យក​ព័ត៌មាន​អំពី​អំពើ​ហិង្សា​នៅ​ព្រំដែន​ដាច់​ស្រយ៉ាល​នៃ​ប្រទេស​កូឡុំប៊ី។ ប្រទេស​ទាំង​ពីរ​នេះ​កំពុង​​បញ្ជូន​កម្លាំង​តាម​រក​ឃាតករ​ដែល​​បាន​សម្លាប់​ពួក​គេ។

កីឡាករ​ Yerry Mina របស់​ប្រទេស​កូឡុំប៊ី​ លោត​ទាត់​បាល់​ក្នុង​ពេល​ប្រកួត​ក្នុង​​ពូល​ H រវាង​ក្រុម​កីឡា​ប្រទេស​សេនេហ្គាល់ និង​ប្រទេស​កូឡុំប៊ី នៅ​កីឡដ្ឋាន​ Samara ប្រទេស​រុស្ស៊ី។

ប្រធានាធិបតី​កូឡុំប៊ី​ លោក Juan Manuel Santos (ស្តាំ) និង​កូន​ប្រុស Esteban ក៏​ដូច​ជា​សមាជិក​នៃកង​កម្លាំង​ប្រទេស​កូឡុំប៊ី​ផ្សេង​ទៀត អបអរ​សាទរ​នៅពេល​ពួក​គេ​មើល​ការ​ប្រកួត​​​បាល់​ទាត់​ពិភពលោក​ រវាង​ប្រទស​សេនេហ្គាល់ ​និង​ប្រទេស​កូឡុំប៊ី នៅ​មូលដ្ឋាន​យោធា​ក្នុង​ទីក្រុង Tolemaida ប្រទេស​កូឡុំប៊ី។

ក្មេង​ស្រី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា កំពុង​ទូល​អុស​នៅ​លើ​ក្បាល​នៅ​ពេល​ពួក​គេ​ត្រឡប់​មក​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ Kutupalong ក្នុង​ប្រទេស​បង់ក្លាដែស។

ក្រុម​អ្នកជួយ​សង្គ្រោះ​កំពុង​ឈរ​នៅ​កណ្ដាល​កម្ទេច​នៃ​យន្ត​ហោះ​ឯក​ជន​មួយ​ដែល​បាន​ធ្លាក់​នៅ​តំបន់ Ghatkopar ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

ក្រុម​អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធិបតី Andres Manuel Lopez Obrador នៃ​គណបក្ស MORENA កំពុង​រង់លោក​ចាំ​នៅ​កីឡដ្ឋាន Azteca នៅ​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ក្នុង​ទីក្រុង Mexico City។

សកម្មជន​នៃ​ក្រុម​ជន​ជាតិ​ភាគតិចឥណ្ឌា​​ Mapuche កំពុង​ប្រយុទ្ធ​ជាមួយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ នៅ​ក្នុង​បឹង​មួយ​នៅ​មុខ​អាគារ​រដ្ឋាភិបាល​ ក្នុង​ពេល​មាន​ការ​ធ្វើ​បាតុកម្ម​ទាម​ទារ​យុត្តិធម៌​សម្រាប់​អ្នក​ទោស​ជន​ជាតិ​ភាគតិច Mapuche ក្នុង​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី។

ក្រុម​អ្នក​ស្រុក​កំពុង​ត្រង​ទឹក​ពី​កន្លែង​ផ្គត់​ផ្គង់​ទឹករបស់​​រដ្ឋ នៅ​ទីក្រុងញូវដេលី ប្រទេស​ឥណ្ឌា។