រូបភាពជុំវិញពិភពលោក ២៧ មិថុនា​ ២០១៨

អ្នកគាំទ្រ​បាល់​ទាត់​កូរ៉េ​ខាងត្បូង​អបអរ​ខណ​ដែល​ពួកគេ​កំពុង​មើល​ការ​ប្រកួត​បាល់ទាត់ World Cup ឆ្នាំ២០១៨​ ក្រុម F រវាង​កូរ៉េ​ខាងត្បូង​និង​អាល្លឺម៉ង់​នៅ​ទី​ចាក់ផ្សាយ​សាធារណ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង។

អ្នកគាំទ្រ​ក្រុម​ទាត់បាល់​ជម្រើសជាតិ​អាល្លឺម៉ង់​ខូចចិត្ត​ពេល​កំពុង​មើល​ការប្រកួត​កីឡារបាល់ទាត់ World Cup ២០១៨​ ក្រុម F រវាង​កូរ៉េខាងត្បូង​និង​អាល្លឺម៉ង់។

សត្វស្វាកំប្រុកពណ៌ខ្មៅ​ពណ៌ខ្មៅ​មួយ​កំពុង​មើល​កាមេរ៉ា​នក្នុង​សួនសត្វទីក្រុង​ឡុងដ៍។

អ្នក​ពន្លត់អគ្គិភ័យ​ម្នាក់​បាញ់ទឹក​ពន្លត់ភ្លើង​នៅ​លើដី​ស្មៅ​មួយ​កន្លែង​នៅ​ទីក្រុង​ Carrwood ចក្រភពអង់គ្លេស។

មន្រ្តី​យាមល្បាត​ផ្លូវ​ហាយវ៉េ​នៅ​កាលីហ្វ័រញ៉ា​ព្យាយាមនាំ​បុរស​ម្នាក់ចេញ​ពី​ស្លាកសញ្ញា​ផ្លូវ​ក្នុង​ទីក្រុង​ Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

ផ្សែង​ហុយ​ចេញ​ពី​តំបន់​កាន់កាប់ដោយ​ក្រុម​ប្រឆាំង​ក្នុង​ខេត្ត Daraa អំឡុង​ការវាយប្រហារ​តាម​អាកាស​ដោយ​កងកម្លាំង​ស៊ីរី។

ស្រ្តី​ជនជាតិ​​ Baduy ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​សែងឈើ​ពេល​កំពុង​ដើរ​នៅ​ខាងមុខ​ស្ថានីយ៍​បោះឆ្នោត​មួយ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ភូមិ Kanekes village ក្រុង Rangkasbitung ខេត្ត Banten ប្រទេស​ឥណ្ឌូណេស៊ី​។

កុមារី​ភៀសខ្លួន​ម្នាក់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​នៅផែសមុទ្រ​ក្រហម​ ​ទីក្រុង​ Hodeidah កាន់កាំភ្លើង​មួយ​នៅ​សាលា​មួយដែល​ក្រុម​ភៀស​ខ្លួន​ក្នុង​ប្រទេស​រស់នៅ​ ក្នុង​ទីក្រុង​ Sana'a ប្រទេស​យេម៉ែនកាលពី​ថ្ងៃទី​២៦ មិថុនា ឆ្នាំ ២០១៨។