រូបភាព​ជុំវិញ​ពិភពលោក ២៧ មិថុនា ២០១៧

យុវជន​ប៉ាគីស្ថាន​ជិះ​ទោង​វិល​នៅ​សួន​កម្សាន្ត​ Lake View ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​ក្នុង​ថ្ងៃទី​ពីរ​នៃ​ពិធីបុណ្យEid al-Fitr ​​ដែល​អបអរ​ថ្ងៃបញ្ចប់នៃ​ទិវា Ramadan។

O‘zbek qishlog‘iga xush kelibsiz!

សមាជិក​នៃ​កងសន្តិសុខជាតិ​បាន​ចាប់ខ្លួន​សកម្មជន​ប្រឆាំង​ម្នាក់ក្នុង​បាតុកម្ម​តវ៉ា​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro នៅ​ទីក្រុង​ការ៉ាកាស​កាល​ពី​ថ្ងៃទិ​២៦ មិថុនា ២០១៧។

ឆ្មាំយាម​ល្បាតឆ្នេរ​លីប៊ី​ម្នាក់​កំពុង​ជួយ​សង្រ្គោះ​ជន​ចំណាកស្រុក​ខុសច្បាប់​ចំនួន​១៤៧​នាក់​ដែល​ព្យាយាម​ចូល​អឺរ៉ុប​តាម​ទីក្រុង Zawiyah ចម្ងាយ​ប្រមាណ​៤៥​ គីឡូម៉ែត​ពី​ទីក្រុង​ទ្រីប៉ូលី។​

ភ្លើង​ត្រូវ​បាន​គេបំពាក់​នៅ​អគារ Rhine Tower ជា​ពណ៌​ទង់ជាតិ​នៃ​ប្រទេស​បារាំង​ក្នុង​ការ​ហ្វឹកហាត់​សម​នៅ​ក្នុង​ទីក្រុង Duesseldorf ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃទី​២៦ មិថុនា ២០១៧។​

ក្មេង​ប្រុស​ជនជាតិ​ម៉ូស្លីម​ម្នាក់​កំពុង​មុជ​ទឹក​នៅ​ក្នុង​អាង​មួយ​ក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី​២៦ មិថុនា ២០១៧។​

មេដឹក​នាំ​សភា​អនិតិជន Chuck Schumer នៃ​បុរី​ញូវយ៉ក និង​ក្រុម​សភា​ប្រជាធិបតេយ្យ​របស់​លោក​ថតរូប​ជនសំខាន់​ដែល​អាច​នឹង​ត្រូវ​ប៉ះពាល់​ដោយ​សេចក្តី​ព្រៀងច្បាប់​ដែល​ក្រុមសាធារណ​រដ្ឋ​បាន​ស្នើ​ក្នុង​សន្និសីទ​កាសែត​នៅខាង​ក្រៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​​​

ក្មេង​ប្រុស​ម្នាក់​ឈរ​ថត​រូប​នៅ​ពេល​ដែល​ទឹក​ជំនោរខ្ពស់​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា។​​

ស្រមោល​ប្រជាជន​នៅ​សមុទ្រ​ក្នុង​រដ្ឋ​ Florida កាល​ពី​ថ្ងៃទី​២៦ មិថុនា ២០១៧។