រូបភាពជុំវិញពិភពលោក ២៦ មិថុនា ២០២០
អ្នកស្ម័គ្រចិត្តម្នាក់ដើរនៅក្បែរគ្រែធ្វើពីក្រដាសដែលគេរៀបនៅក្នុងបរិវេណនៃអង្គការ Radha Soami Satsang Beas ដែលនៅទីនោះមានការបង្កើតឡើងនូវមជ្ឈមណ្ឌលសម្រាប់ថែទាំអ្នកជំងឺកូវីដ១៩ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
មន្ត្រីប៉ូលិសម្នាក់កំពុងដើរនៅខាងមុខគំនរគ្រឿងញៀនដែលរឹបអូសបាននិងកំពុងត្រូវបានគេដុតបំផ្លាញចោល ក្នុងការប្រារព្ធទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងគ្រឿងញៀន និងការជួញដូរខុសច្បាប់ នៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីសន្តិសុខម្នាក់កាន់ផ្កា ដែលទទួលបានក្នុងកាយវិការមួយដើម្បីថ្លែងអំណរគុណ នៅពេលបញ្ចប់នៃការបើកជំរំថែទាំសុខាភិបាលឥតគិតថ្លៃ នៅតំបន់សំណង់មិនទាន់រៀបរយ Dharavi ទីក្រុង Mumbai ប្រទេសឥណ្ឌា។
ទិដ្ឋភាពនៃការរចនាសិល្បៈមួយដែលមានឈ្មោះថា «ពិភពលោកកំពុងវិវត្តទៅមុខ» ដែលរៀបចំឡើងដោយសិល្បៈករ Saype ជនជាតិបារាំង។ សិល្បៈនេះបង្ហាញក្មេង២នាក់ ដែលកំពុងគូររូបដើមឈើមួយដើម ដើម្បីប្រារព្ធខួបទី៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ នៅលើស្មៅនៃទីធ្លាស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិក្នុងទ្វីបអឺរ៉ុប នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
អ្នកជំនាញផ្នែកអនាម័យសម្រាក នៅពេលរង់ចាំនៅខាងក្រៅកន្លែងដែលមានគ្រោះថ្នាក់ នៅមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមជ្ឈមណ្ឌលនេះព្យាបាលអ្នកដែលមានរោគសញ្ញាជំងឺកូវីដ១៩ តិចតួច នៅទីក្រុងដាកា ប្រទេសសេណេហ្គាល់។
នាវាមួយគ្រឿងដែលមានពណ៌ក្រហមច្អាល កំពុងធ្វើដំណើរនៅលើឆ្នេរសមុទ្រនៃឈូងសមុទ្រប្រទេសហ្វាំងឡង់ ក្នុងពេលហាត់សមសម្រាប់ពិធីបុណ្យ Scarlet Sails ដើម្បីចាប់ផ្ដើមពិធីបញ្ចប់ការសិក្សា ធ្វើឡើងនៅថ្ងៃទី ២៧ មិថុនា ទីក្រុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។
កុមារ Hugo អាយុ ៣ ឆ្នាំ ត្រូវបានវាស់កម្ដៅដោយគ្រូបង្ក្រៀន នៅពេលគាត់មកដល់សាលាមតេយ្យ Cobi នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
ទិដ្ឋភាពនៅសណ្ឋាគារ Shangri-La ដែលនៅជិតទន្លេចៅប្រាយ៉ា (Chao Phraya) ក្នុងសភាពមួយនៅពេលរដ្ឋាភិបាលបានបន្ធូរវិធានការការពារ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
ផ្លេកបន្ទោនៅលើមេឃ នៅទីក្រុង Nagykanizsa ប្រទេសហុងគ្រី។