រូបភាព​ជុំវិញ​ពិភពលោក ២៦ មិថុនា ២០១៨

Brian Idowu នៃប្រទេស​នីហ្សេរីយ៉ា​(ឆ្វេង) និង​​​ Lionel Messi នៃ​ប្រទេស​អាហ្សង់ទីន​ដណ្តើម​បាល់​ក្នុង​ការ​ប្រកួត​ក្រុម​​ D​ រវាង​អាហ្សង់ទីន​និង​នីហ្សេរីយ៉ាក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់ World Cup ឆ្នាំ២០១៨ នៅ​កីឡដ្ឋាន St. Petersburg Stadium។
 

សមាជិក​នៃក្រុម​ផ្លាស់ទី​សត្វ អង្គការ​សត្វព្រៃ​កេនយ៉ា (KWS) ជួយដាក់​​សត្វរមាស​ឈ្មោល​ខ្មៅ​មួយចូល​ទ្រុង​នៅ​សួន​សត្វ​ជាតិណៃរ៉ូប៊ី។

កុមារ​ជនជាតិ​ឥណ្ឌា​អាយុ១២​ឆ្នាំ​ជំនាញ​ខាង​ល្បែងអុក​ឈ្មោះ Rameshbabu Praggnanandhaa  អបអរ​នៅពេល​ដែល​បាន​មកដល់​សាលា​របស់ខ្លួន​ក្នុង​ទីក្រុង Chennai បន្ទាប់ពី​​បាន​ក្លាយ​ជា​អ្នកជំនាញ​លេង​អុក​ទីពីរ​ក្នុង​ពិភពលោក។

អ្នកគាំទ្រ​ជនជាតិ​អូស្រ្តាលី​នៅ​ក្នុង​ក្លឹបមួយ​ក្នុង​ទីក្រុង​ Melbourne កំពុង​ទស្សនា​កីឡាបាល់ទាល់ World Cup ២០១៨​ក្រុម​ C រវាង​ពែរូ​និង​អូស្រ្តាលី​ក្នុង​ទីក្រុង St. Petersburg។

បុរស​ម្នាក់​យួរច្រវ៉ាក់​ដែល​នឹង​ត្រូវ​ពាក់​លើ​ជនភៀស​ខ្លួន​គ្មាន​ឯកសារ​នៅ​ខាងក្រៅ​តុលាការសហព័ន្ធ​ក្នុង​ទីក្រុង​ McAllen រដ្ឋ​តិចសាស​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ២០១៨។

កុមារី​ភៀសខ្លួន​ម្នាក់​កំពុង​រៀន​អក្សរនិងលេខនៅ​ក្នុង​សាលាបណ្តោះ​អាសន្ន​ក្នុង​ជំរំ Badbado IDP ក្នុង​ទីក្រុង​ Mogadishu ប្រទេស​សូម៉ាលី​កាលពី​ថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ ២០១៨។

ខ្យល់​ព្យុះ​មួយ​កំពុង​កើត​មាន​នៅ​ក្នុង​ទីក្រុង​ Sarasota រដ្ឋ​ Florida កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ ២០១៨។

យន្តហោះ​ចម្បាំង​ U.S. Air Force (USAF) F-15 ហោះ​ក្នុង​រយៈចម្ងាយ​ទាប​តាម​ជ្រលង​ភ្នំក្បែរ​ទីក្រុង​ Dolgellau ភាគខាងជើង​ Wales។

កសិករ​នេប៉ាល់​ម្នាក់​ដើរ​កាត់​វាលស្រែ​ក្នុង​ទីក្រុង Kathmandu។