រូបភាពជុំវិញពិភពលោក ២៦ មិថុនា ២០១៧
មនុស្សចូលរួមក្នុងការបួងសួងបុណ្យ Eid al-Fitr ដែលជាពេលបញ្ចប់នៃខែរ៉ាម៉ាដន ក្នុងសាសនាឥស្លាម នៅទីវាលមួយនៅជាយក្រុង Sale ប្រទេសម៉ារ៉ុក។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (ទី២ពីឆ្វេង) ភរិយារបស់លោក (ទី៣ពីឆ្វេង) ជាមួយនឹងកូនស្ត្រីឈ្មោះ Sasha និង Malia កំពុងជិះទូកក្នុងថ្ងៃឈប់សម្រាក នៅភូមិ Bongkasa តំបន់Badung Regency នៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ជំនួយការអ្នកសារព័ត៌មានកំពុងរត់ចេញ បន្ទាប់ពីតុលាការកំពូលអាមេរិកបានសម្រេចទទួលយកជាធមរមានលើផ្នែកខ្លះនៃសំណើបន្ទាន់មួយរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការហាមឃាត់ការធ្វើដំណើរ នៅរដ្ឋធានីវ៉ាស៊ីនតោន។ ការដាក់ឲ្យចូលជាធមរមាននេះ កើតមានខណៈពេលការប្រឆាំងកំពុងបន្តកើតមាន។
ដើមឈើឆេះខ្លោចដោយសារភ្លើងព្រៃ នៅឧទ្យានជាតិ Donana ជិតក្រុង Matalascanas ភាគខាងត្បូងនៃប្រទេសអេស៉្បាញ។
មន្ត្រីប៉ូលិសម្នាក់ឈរនៅលើម៉ូតូរបស់ខ្លួន នៅក្បែរភ្លើងដែលរាលចេញពីព្រៃ នៅជិតក្រុង Mazagon ភាគខាងត្បូងនៃប្រទេសអេស៉្បាញ។
ពលរដ្ឋម៉ុងហ្គោលី បោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងការិយាល័យបោះឆ្នោតមួួក្នុងក្រុងអ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេសម៉ុងហ្គោលី។
សាច់ញាតិអ្នករងគ្រោះមានអារម្មណ៍សោកសៅ នៅកន្លែងបាក់ដី នៅភូមិ Xinmo ស្រុក Mao ខេត្ត Sichuan ប្រទេសចិន។
ស្ត្រីម្នាក់ចូលរួមក្នុងការប្រកួតបរិភោគសត្វល្អិតនៅក្នុងក្រុង Lijiang ខេត្ត Yunnan ប្រទេសចិន។
សេះកាត់ពូជមកពីប្រទេសអ៊ីស្លង់ ត្រូវបានគេដេញចេញពីវាលស្រែឆ្ពោះទៅកាន់ក្រោលរបស់វា នៅចម្ការមួយក្នុងក្រុង Anspach ប្រទេសអាល្លឺម៉ង់។
កីឡាកររត់ប្រណាំចម្ងាយជិតរបស់ប្រទេសហ្សាម៉ាអ៊ីក លោក Usain Bolt ញាក់មុខ ក្នុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅមុនពេលប្រជុំកីឡាករអត្តពលិក សម្រាប់ប្រកួតពាន Golden Spike នៅទីក្រុង Ostrava សាធារណរដ្ឋឆែក។ លោក Bolt និងប្រកួតក្នុងរយៈចម្ងាយ១០០ម៉ែត្រ នៅថ្ងៃពុធនេះ។