រូបភាព​ជុំវិញ​ពិភពលោក ២៦ មិថុនា ២០១៦

សម្តេច​ប៉ាប Francis (រូប​ស្តាំ) និង​មេដឹកនាំ​សាសនា Karekin II របស់​ប្រទេស​អាមេនី​ប្រលែង​ព្រាប​នៅ​ពី​មុខ​ភ្នំ Ararat បន្ទាប់​ពី​ពិធី​មួយ​នៅ​វិហារ Khor Virap។

ខ្លោង​ទ្វារ​អណ្តែត​ទឹក​មួយ​បើក​ផ្លូវ​ឲ្យ​កប៉ាល់ COSCO របស់​ចិន ដែល​មាន​ឈ្មោះ​ថា Andronikos ឆ្លង​កាត់​របាំង Agua Clara ក្នុង​ការ​ឆ្លង​កាត់​ប្រឡាយ​ប៉ាណាម៉ា​ដែល​ទើប​តែ​ត្រូវ​បាន​ពង្រីក ​ជា​លើក​ទី១ នៅ​ជាយ​ក្រុង Colon។

ស្រ្តី​ម្នាក់​ដែល​កំពុង​គូស​សន្លឹក​ឆ្នោត​របស់​គាត់​ចាំង​ជាមួយ​នឹង​កញ្ចក់​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ពេល​បោះឆ្នោត​សកល​មួយ​នៅ​ក្នុង​ក្រុង Madrid​ ប្រទេស​អេស្ប៉ាញ។ ជនជាតិ​អេស្ប៉ាញ​ជាង​៣៦លាន​នាក់​បាន​ទៅ​ការិយាល័យ​បោះឆ្នោត​ជា​លើក​ទី២ ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​សកល​មួយ​ ក្រោយ​ពេល​ដែល​គ្មាន​គណបក្ស​ណា​មួយ​ទទួល​សំឡេង​លើស​ពី១៧៦​កៅអី ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​បង្កើត​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី២០ ខែ​ធ្នូ ​ឆ្នាំ២០១៥ កន្លង​ទៅ​នេះ។

មនុស្ស​ម្នា​មើល​ទូក​ក្តោង​ដែល​មាន​ក្រណាត់​ពណ៌​ក្រហម​អណ្តែត​នៅ​លើ​ទន្លេ Neva ក្នុង​ពិធីបុណ្យ Scarlet Sails ដើម្បី​ប្រារព្ធ​ការ​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ក្រុង St. Petersburg ប្រទេស​រុស្ស៊ី។

ប៉ូលិស​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល​ឃាត់​ខ្លួន​សកម្មជន​លើ​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​ពេល​ពួកគេ​ប្រមូល​ផ្តុំ​សម្រាប់​ការ​ដើរ​ក្បួន​មួយ​នៅ​ក្នុង​ក្រុង Istanbul ប្រទេស​តួកគី។

អ្នក​ដែល​ស្លៀកពាក់​សម្លៀកបំពាក់​តាម​រដូវកាល​បាន​ឈរ​ថត​រូប​នៅ​វិមាន Vaux-le-Vicomte នៅ​ក្នុង1​សង្កាត់ Maincy ក្បែរ​ក្រុង​ប៉ារីស​ ក្នុង​ព្រឹត្តិការណ៍ Grand Siecle ប្រចាំ​ឆ្នាំ។

អ្នក​ហាត់​យូហ្គា​ប្រមាណ​ជា​១.០០០នាក់ នៅ​ក្នុង​ស្តាត​មួយ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ប្រារព្ធ​ទិវា​យូហ្គា​អន្តរជាតិ​ប្រចាំ​ឆ្នាំ។

បុរសៗ​ត្រូវ​បាន​គេ​វាយ​នឹង​រំពាត់​នៅ​ក្នុង​ការ​ដង្ហែ Shi'ite Youm Ali នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។

បុរស​ម្នាក់​ហាត់​លេង​សៀក​នៅ​ក្នុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

ផ្ទះ​ចល័ត​ជាច្រើន​ត្រូវ​កម្ទេច​ដោយ​ភ្លើង​ឆេះ​ព្រៃ ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

បុរស​ម្នាក់​ប្រើ​ញញួរ​វាយ​ស្ពាន​កញ្ចក់​ដែល​មាន​ប្រវែង​៤៣០ម៉ែត្រ​ ក្នុង​ពេល​ធ្វើ​តេស្ត​សុវត្ថិភាព​ នៅ​ក្នុង​ក្រុង Zhangjiajie ខេត្ត Hunan ប្រទេស​ចិន កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

ជន​ទេសន្តរប្រវេសន៍​ម្នាក់​ញ៉ាំ​អាហារ នៅ​ពេល​ពួកគេ​សម្រាក​នៅ​លើ​កប៉ាល់​ជួយ​សង្គ្រោះ​ដែល​មាន​ឈ្មោះ​ថា Aquarius នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។ ជន​ទេសន្តរប្រវេសន៍​ជាង​៦០០នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម SOS Mediterranee និង​ក្រុម​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន។

បុគ្គលិក​យាម​ទីលាន​លេង​បាល់​ (រូប​ឆ្វេង) ចាប់​ផ្តួល​អ្នក​គាំទ្រ​ម្នាក់​ដែល​រត់​ចូល​ទៅ​ក្នុង​ទីលាន ក្នុង​ពេល​ប្រកួត​កីឡា​ម្យ៉ាង​ដែល​គេ​ហៅ​ថា baseball រវាង​ក្រុម Seattle Mariners និង​ក្រុម St. Louis Cardinals នៅ​ក្នុង​ក្រុង Seattle រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

ក្មេងៗ​លេង​ជាមួយ​ពពុះ​សាប៊ូ ក្នុង​ព្រឹត្តិការណ៍ Bubble Show ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។

កីឡាករ Kirill Shamshurin កីឡាករ Viktor Melantyev កីឡាករ Rasul Ishmukhamedov និង​កីឡាករ Vladislav Chebotar របស់​រុស្ស៊ី​ដែល​ជា​ម្ចាស់​មេដាយ​មាស​ ធ្វើ​ការ​ប្រកួត​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ C-4 ក្នុង​ចម្ងាយ​១.០០០ម៉ែត្រ​ ក្នុង​វិញ្ញាសារ​បុរស​ សម្រាប់​ជើងឯក Canoe Sprint European Championships នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។