រូបភាពជុំវិញពិភពលោក ២៥ មិថុនា ២០១៨
យន្តហោះ Airways Boeing 747 របស់អង់គ្លេសមួយកំពុងចុះចតនៅព្រលានយន្តហោះ Heathrow នៅក្នុងក្រុងឡុងដ៍។
អ្នកគាំទ្ររបស់ក្រុមអ៊ុយរូហ្គាយសាទរនៅពេលក្រុមនេះបានឈ្នះការប្រកួតដោយពិន្ទុ៣ទល់០ ជាមួយនឹងក្រុមរុស្ស៊ី នៅពេលមើលការផ្សាយបន្តផ្ទាល់នៃការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០១៨ នៅក្នុងក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ។
ក្រុមជនទេសន្តរប្រវេសន៍នៅលើកប៉ាល់មួយត្រូវបានគេឃាត់ខ្លួននៅក្បែរក្រុង Gohneima ប្រទេសលីប៊ី កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
អ្នកគាំទ្រក្រុមអ៊ីរ៉ង់ម្នាក់ឈរថតរូបនៅខាងក្រៅស្តាត Mordovia Arena នៅមុនពេលប្រកួតបាល់ទាត់ World Cup ២០១៨ រវាងក្រុមអ៊ីរ៉ង់ និងប័រទុយហ្គាល់ នៅក្នុងក្រុង Saransk។
រថយន្តនានាត្រូវបានកប់នៅក្នុងគំនរនៃអគារដែលកំពុងតែសាងសង់ និងបានដួលដោយសារតែភ្លៀងដ៏ធំមួយនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
កីឡាករ Luis Suarez របស់អ៊ុយរូហ្គាយ (រូបស្តាំ) និងកីឡាករ Sergei Ignashevich របស់រុស្ស៊ីដណ្តើមបាល់គ្នា នៅក្នុងការប្រកួតរវាងក្រុមអ៊ុយរូហ្គាយ និងក្រុមរុស្ស៊ី នៅក្នុងការប្រកួតបាល់ទាត់ World Cup ២០១៨ នៅស្តាត Samara Arena ក្នុងក្រុង Samara ប្រទេសរុស្ស៊ី។
អ្នកគាំទ្ររបស់ក្រុម Shi'ite Huthis ធ្វើបាតុកម្មនៅក្នុងក្រុង Sana'a ដើម្បីបង្ហាញពីការរួបរួមគ្នារបស់ពួកគេជាំមួយនឹងយុទ្ធជន Huthis ដែលកំពុងស្ថិតនៅក្នុងសមរភូមិប្រឆាំងនឹងសម្ព័ន្ធនៃកងកម្លាំងមួយដែលដឹកនាំដោយអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នៅក្នុងក្រុង Hudeida ប្រទេសយេម៉ែន។
អ្នកជួយសង្គ្រោះម្នាក់ជួយពលរដ្ឋដើម្បីជម្លៀសខ្លួនពីក្រុង Tianlin ប្រទេសចិន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។ ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយការធ្លាក់ភ្លៀងជាប់ៗគ្នាបានសម្លាប់មនុស្ស៣នាក់ និងបង្កផលប៉ះពាល់ដល់មនុស្សជាង៩០.០០០នាក់នៅក្នុងតំបន់ Guangxi។
អ្នកគាំទ្របាល់ទាត់ និងអ្នកដើរតាមផ្លូវទះដៃដាក់គ្នាដើម្បីសរសើរដល់ក្រុមកីឡាកររបស់ជប៉ុននៅក្បែរផ្លូវមួយ បន្ទាប់ពីការប្រកួតបាល់ទាត់ World Cup ២០១៨ រវាងក្រុមជប៉ុន និងសេណេហ្គាល់ នៅស្រុក Shibuya ក្រុងតូក្យូ ប្រទេសជប៉ុន។
ស្ត្រីអាហ្វហ្គានីស្ថានម្នាក់ដើរនៅលើភ្នំមួយដើម្បីទេសភាពនៃក្រុងកាប៊ុល។
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកំពូលអាមេរិក ដើម្បីរងចាំសាលដីការបស់តុលការនៅក្នុងវិវាទរវាងវិទ្យាស្ថានជាតិតស៊ូមតិគ្រួសារ និងជីវិត (National Institute of Family and Life Advocates) និងលោករដ្ឋអាជ្ញាលោក Becerra នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។