រូបភាព​ជុំវិញ​ពិភពលោក ២៥ មិថុនា ២០១៧

ក្មេង​ប្រុស​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​សម្លឹង​មើល​តាម​កែវយឹត​កាំភ្លើង​ជ័រ ខណៈ​ក្មេងៗ​ដទៃ​ទៀត​កំពុង​ជិះ​ទោង​ ក្នុង​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ Eid al-Fitr ដែល​ជា​បុណ្យ​បញ្ចប់​នៃ​ការ​គោរព​ខែ​​រ៉ាម៉ាដន ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

ព្រះ​អាទិត្យ​រះ​នៅ​ពី​លើ​ព្រះ​វិហារ​ឥស្លាម​មួយ​ មុន​ពេល​អ្នក​ប្រារព​បុណ្យ​ Eid al-Fitr បាន​មក​កាន់​ទី​នេះ​ ក្នុង​ក្រុង​ Lipljan ប្រទេស​កូសូវ៉ូ។

អ្នកកាន់​​សាសនា​​​គ្រិស្តដែល​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​ស្លឹក​ចេក កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​វិហារ​គ្រិស្ត​សាសនមួយ​ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ Mass ដែល​ជា​ផ្នែក​មួយ​នៃ​សាសនា​នេះដើម្បី​ផ្តល់​កិត្តិយស​ដល់ពិធី St. John the Baptist។ ពិធី​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ពិធីបុណ្យ «មនុស្ស​ភក់» នៅ​ទីក្រុង Aliaga ខេត្ត Nueva Ecija ភាគ​ខាង​ជើង​នៃ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្មេង​ម្នាក់​កំពុង​ឈរ​នៅ​ក្នុង​ចំណោម​អ្នក​កាន់​សាសនា​ឥស្លាម ដែល​ចូល​រួម​ក្នុង​ពិធី​បុណ្យ Eid al-Fitr ក្នុង​ទីក្រុង​ ប៊ុយការ៉េស (Bucharest) ប្រទេស​រូម៉ានី។

អ្នក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ Glastonbury ដែល​មាន​ការ​ប្រគុំតន្ត្រី និង​ពិព័រណ៍​សិល្បៈ​នៅ​ Worthy Farm ជិត​ភូមិ Pilton ក្នុង​ទីក្រុង​ Somerset ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស​ កំពុង​សម្រាក​នៅ​ក្នុង​អង្រឹង។

ក្មេង​ប្រុស​ឈ្មោះ Zeid Ali អាយុ​ ១២ឆ្នាំ (ឆ្វេង) និង​ឈ្មោះ Hodayfa Ali អាយុ​ ១១ឆ្នាំ (ស្តាំ) លួង​លោម​គ្នា​ទៅវិញ​ទៅ​មកក្រោយ​ពេល​ផ្ទះ​របស់​គេ​ត្រូវ​បាន​បាញ់​​កម្ទេច​ក្នុង​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​អ៊ីរ៉ាក់ និង​ក្រុម​រដ្ឋ​ឥស្លាម នៅក្រុង​ម៉ូស៊ុល ប្រទេស​អ៊ីរ៉ាក់។

ប្រធានាធិបតី​បារាំង Emmanuel Macron បាន​វាយ​បាល់​ត្រឡប់​ទៅ​វិញ នៅ​ពេល​លោក​អង្គុយ​នៅ​លើ​រទេះ​រុញ​ដើម្បី​លេង​តិន្នីស នៅ​ទីធ្លា Pont Alexandre III ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

ការ​បាញ់​កាំជ្រួច​នៅ​ពី​លើ​នាវា Tre Kronor ពណ៌​ក្រហម​របស់​ប្រទេស​ស៊ុយអែត ដែល​បណ្តែត​ខ្លួន​នៅ លើ​ទន្លេ Neva ក្នុង​ពិធី​បុណ្យ​ Scarlet Sails ដែល​បញ្ជាក់​​ពី​ការ​បញ្ចប់​នៃ​ការ​សិក្សា​​នៅ​តាម​សាលា​រដ្ឋ ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី។

ក្មេង​ស្រី​កាន់​សាសនា​ឥស្លាម​ម្នាក់កំពុង​ចាក​ចេញ​ពី​ការ​បួង​សួង​ក្នុង​ពិធី​បុណ្យ Eid al-Fitr នៅ​វិហារ​ឥស្លាម Masjid India ក្នុង​រដ្ឋធានី​​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

កង​កម្លាំង​សន្តិសុខ​ប្រឆាំង​កុបកម្ម​​កំពុង​បាញ់​ទឹក​ទៅ​លើ​ក្រុម​បាតុករ​ដើម្បី​បំបែក​ពួក​គេ​ចេញ​ពី​ព្រំ​ប្រទល់​នៃ​មូលដ្ឋាន​ទ័ព​អាកាស​ នៅ​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​របស់​លោកប្រធានាធិបតី ​Nicolas Maduro ​ក្នុង​រដ្ឋធានី​ការ៉ាកាស​ ប្រទេស​វេណេស៊ុយអេឡា ។