រូបភាពជុំវិញពិភពលោក ២៤ មិថុនា ២០១៩
សមាជិកគណៈប្រតិភូតំណាងក្រុង Milano និងក្រុង Cortina អបអរសាទរ បន្ទាប់ពីក្រុងទាំងពីរនេះទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវធ្លាក់ទឹកកកឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត SwissTech នៅក្រុង Lausanne ប្រទេសស្វីស។
ក្មេងស្រីម្នាក់ជិះទោងលេងនៅក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។
លោក Ekrem Imamoglu បេក្ខជនគណបក្សប្រឆាំង Republican People's Party លើកដៃគ្រវីទៅកាន់អ្នកគាំទ្រអំឡុងពេលការប្រមូលផ្តុំមួយនៅក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
ជនតំណាងបិសាច «Colacho» លោតពីលើទារកនៅលើពូកលើផ្លូវមួយអំឡុងពេលពិធីបុណ្យ «El Salto del Colacho» នៅភូមិ Castrillo de Murcia ជិតក្រុង Burgos ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
អ្នកចូលរួម និងម្ចាស់សត្វស្លាបរង់ចាំការចាប់ផ្តើមការប្រកួតចម្រៀងសត្វស្លាបនៅក្លឹប Kebun Baru Birdsinging Club នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ចូលរួមជាមួយអ្នកគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្រុង Toronto ខណៈពេលមានការដើរក្បួនដ៍ធំជាងគេបង្អស់មួយនៅក្រុង Toronto រដ្ឋ Ontario កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
មនុស្សម្នាមើលការបាញ់កាំជ្រួច និងទូកក្តោងមួយអំឡុងពេលពិធី Scarlet Sails ដើម្បីអបអរសាទរការបញ្ចប់ការសិក្សានៅក្រុង St. Petersburg ប្រទេសរុស្ស៊ី។
សេះមួយក្បាលស្ថិតនៅក្នុងហ្វូងមនុស្សអំឡុងពេលពិធីបុណ្យប្រពៃណី Saint John នៅកោះ Minorca ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
អ្នកជំនាញដើរលើខ្សែពួរលោក Nik Wallenda លើដើរខ្សែពួរជាមួយប្អូនស្រី Lijana ពីលើទីលាន Times Square ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
អ្នកប្រកាន់ជំនឿចូលរួមក្នុងថ្ងៃបុណ្យ «La Luz Del Mundo» នៅក្រុង Guadalajara ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។