រូបភាព​ជុំវិញ​ពិភពលោក ២៤ មិថុនា ២០១៨

អ្នក​ជិះ​សេះ​ពីរ​នាក់​ថើប​គ្នា ខណៈ​ដែល​ពួកគេ​កំពុង​ជិះ​សេះ​ក្នុង​ពិធីបុណ្យ San Juan នៅ​ក្នុង​ក្រុង Ciutadella ប្រទេស​អេស្ប៉ាញ នៅ​ទិវា Saint John's Day។

កងកម្លាំង​ពិសេស​យាម​តំបន់​មួយ​ក្នុង​ពេល​បោះឆ្នោត​ប្រធានាធិបតី និង​សភា នៅ​ក្បែរ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល។

មនុស្សម្នា​ដែល​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​ធ្វើ​ពី​ស្លឹក​ចេក​ចូលរួម​នៅ​ក្នុង​កម្មវិធី​សូត្រធម៌​ដ៏​ធំ​មួយ​ ដែល​ជា​ផ្នែក​មួយ​ពិធីបុណ្យ​សាសនា​ដើម្បី​ឧទ្ទិស​ដល់​បព្វជិត St. John នៅ​ក្នុង​ក្រុង Aliaga ខេត្ត Nueva Ecija ប្រទេស​ហ្វីលីពីន។

នាង Eman Mohammed ដែល​ជា​ជនជាតិ​បារ៉ែន​ ថត​រូប​របស់​ខ្លួន​ឯង​ជាមួយ​នឹង​ទូរស័ព្ទ​របស់​នាង នៅ​ពេល​នាង​សាទរ​ជាមួយ​នឹង​ស្ត្រី​មក​ពី​ប្រទេស​បារ៉ែន និង​អារ៉ាប៊ី​សាអូឌីត អំពី​ការ​លុបចោល​បំរាម​មិន​ឲ្យ​ស្ត្រី​បើកបរ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

សុនខ​ឈ្មោះ Zsa Zsa ដែល​ជា​សុនខ​របស់​នាង Megan Brainard ឈរ​នៅ​លើ​ឆាក​ បន្ទាប់​ពី​គេ​ប្រកាស​ថា​ជា​ជ័យលាភី​សម្រាប់​ការ​ប្រកួត​សុនខ​ដែល​អាក្រក់​បំផុត​នៅ​លើ​លោក (World's Ugliest Dog Contest) នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ Sonoma-Marin នៅ​ក្នុង​ក្រុង Petaluma រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

ស្ត្រី​ភៀស​ខ្លួន​យេម៉ែន និង​កូន​របស់​នាង ដែល​បាន​រត់​ចេញ​ពី​ផ្ទះ​ដោយ​សារ​តែ​ការ​វាយប្រហារ​ទៅ​លើ​ក្រុង Hodeida អង្គុយ​នៅ​ក្នុង​សាលា​មួយ​គេ​ផ្តល់​ឲ្យ​ជន​ភៀស​ខ្លួន នៅ​ក្នុង​ក្រុង Sana'a កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

People drink wine from a statue of Shwet Bhairav (god of protection) during the Indra Jatra festival in Kathmandu, Nepal.

សត្វ​ក្រៀល​ត្រូវ​បាន​គេ​ថត​បាន​នៅ​បឹង Amboseli នៅ​ឧទ្យាន​ជាតិ Amboseli នៅ​ក្នុង​ប្រទេស​កេនយ៉ា។

អ្នក​គាំទ្រ​របស់​ជប៉ុន​គាំទ្រ​ក្រុម​របស់​ពួកគេ​នៅ​មុន​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​រវាង​ជប៉ុន និង​សេណេហ្គាល់ នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់ World Cup ២០១៨ នៅ​ស្តាត Yekaterinburg Arena ក្នុង​ក្រុង Yekaterinburg ប្រទេស​រុស្ស៊ី។