រូបភាព​ជុំ​វិញ​ពិភពលោក ២២ មិថុនា ២០១៨

អ្នក​គាំទ្រ​ក្រុម​កីឡា​បាល់​ទាត់ប្រទេស​ម៉ិកស៊ិក​កំពុង​ដើរ​នៅ​ទីលាន​ក្រហម​ក្នុង​ទីក្រុង​មូស្គូ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក នៅប្រទេស​រុស្ស៊ី។

ក្រុម​គ្រួសារ​កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ពេល​ពួកគេ​រង់ចាំ​ក្រុម​ជួយ​សង្គ្រោះ​ដែល​កំពុង​ស្វែង​រក​អ្នក​បាត់​ខ្លួន នៅ​កំពង់​ផែសាឡាង Lake Toba នៅ​ខេត្តស៊ូមាត្រា​ខាង​ជើង ​ប្រទេស​ឥណ្ឌូនេស៊ី ក្រោយ​ពេល​ទូក​មួយ​គ្រឿង​បាន​លិច កាល​ពី​ថ្ងៃទី​១៨ មិថុនា។

ក្រុម​អ្នក​ចូលរួម​កំពុង​ហែល​ទឹកនៅ​ក្នុង​កម្មវិធី​ Dark Mofo Nude Solstice នៅទន្លេ Derwent នៅ​ពេល​ព្រ​លឹម​ ក្នុង​ទីក្រុង Hobart ប្រទេស​អូស្ត្រាលី។

អ្នក​គោរព​សាសនា​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ស្លៀក​ពាក់​ជា​តួអង្គ​ព្រះ​ Kali នៃ​សាសនា​ហិណ្ឌូ ក្នុង​ពិធី​ប្រចាំឆ្នាំ​មួយ​ឈ្មោះ​ថា Ambubachi នៅ​វត្ត Kamakhya ក្នុង​ក្រុង Guwahati។ អ្នក​គោរព​សាសនា​នេះ​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​កំពុង​ជួប​ជុំ​គ្នា​ក្នុង​ពិធីមួយ​ឈ្មោះ​ថា​ Ambubachi Mela​ ដែល​ត្រូវ​បាន​ប្រារព្ធឡើង​ដើម្បី​រំលឹក​ខួប​នៃ​ការ​មក​រដូវ​នៃ​ព្រះ​ Kamakhya។

​ក្មេង​ម្នាក់​​ដែល​រត់​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​មក​ពី​ខេត្ត Deraa ដេក​នៅ​ក្នុង​តង់​នៅ​ជិត​តំបន់ Golan Heights ដែល​គ្រប់​គ្រង​ដោយ​​អ៊ីស្រាអែល ក្នុង​ក្រុង Quneitra ប្រទេស​ស៊ីរី។

ស្ត្រី​នៅ​តំបន់​កាស្មៀរ​កំពុង​តាម​​មើល​ពិធីបុណ្យ​សព​ Dawood Salafi ដែល​ជា​មេបញ្ជាការ​ពួក​ឧទ្ទាម​ក្នុង​ស្រុក​ម្នាក់ នៅ​ខាង​ក្រៅ​ទីក្រុង Srinagar នៃ​តំបន់​កាស្មៀរ​ដែល​កាន់​កាប់​ដោយ​ឥណ្ឌា។ យ៉ាង​ហោច​ណាស់​ពួក​ឧទ្ទាម​៤​នាក់ មន្ត្រី​ប៉ូលិស​ម្នាក់ និង​ជន​ស៊ីវិល​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បាញ់​គ្នា នៅ​តំបន់​កាស្មៀរ​ដែល​មានជម្លោះ កាល​ពី​ថ្ងៃ​សុក្រ។ ការណ៍​នេះបានធ្វើ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌា ហើយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​រង​របួស។

វេជ្ជបណ្ឌិត Samira al-Ghamdi អាយុ​៤៧ឆ្នាំ ដែល​ជា​គ្រួពេទ្យ​ផ្នែក​ចិត្ត​សាស្ត្រ​កំពុង​ធ្វើ​កម្មសិក្សា​ បើក​ឡាន​នៅ​ជុំ​វិញ​ភូមិ​មួយ​ នៅ​ពេល​អ្នក​ស្រី​ត្រៀម​បើក​បរ​នៅ​លើ​ផ្លូវ​សាធារណៈ​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្នុង​នាម​ជា​អ្នក​បើក​បរ​មាន​អាជ្ញាប័ណ្ណ នៅ​ក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត។

បុរស​ម្នាក់​កំពុង​គ្រវី​ទង់ជាតិ​តួកគី​ នៅ​ពេល​ដែល​អ្នក​គាំទ្រ​លោក Muharrem Ince ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រឆាំង​តួកគី កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង Izmir ប្រទេស​តួកគី។