រូបភាព​ជុំវិញ​ពិភពលោក ២២ មិថុនា ២០១៧

ប្រធានាធិបតីរុស្ស៊ី Vladimir Putin ឈរទាំងភ្លៀង​នៅ​មុខ​សន្តិសុខ​កិត្តយស​ក្នុង​ពិធី​ដាក់​បាច់​ផ្ការំឭក​​ខួប​នៃ​ការ​វាយ​ប្រហារ​របស់​របប​ណាស៊ី​អាល្លឺម៉ង់ កាល​ពីឆ្នាំ​១៩៤១ នៅ​ជិត​ជញ្ជាំង​នៃ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

Demonstrators clash with Turkish riot police during a "March for Democracy" called by Republican People's Party (HDP), after three opposition MPs were revoked and sent to prison at Silivri, in Istanbul, Turkey.

ស្ត្រីម្នាក់កាន់បាច់ប៉េងប៉ោង​នៅ​ពេល​នាង​ចូល​រួម​ក្នុង​ពិធី​ហែក្បួន​លើក​ដំបូង​សម្រាប់​ក្រុម​មនុស្ស​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា នៅ​ក្រុង Beersheba ប្រទេស​អ៊ីស្រាអែល។

ជន​ជាតិ​បង់ក្លាដែស​ប្រជ្រៀត​គ្នា​ឡើងជិះ​​រថភ្លើង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជួប​ជុំ​បង​ប្អូន​ នៅមុន​ពេល​បុណ្យ​  Eid al Fitr ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​បុណ្យ​រ៉ាម៉ាដន ចូល​មក​ដល់​ ក្នុង​ទីក្រុង​ដាក្កា។

ក្រុម​អ្នក​ដើរ​ធម្មយាត្រា​កំពុង​បួង​សួង​​នៅ​ជិត​ភ្នំ​ Al-Safa ក្នុង​ពិធី​ធម្មយាត្រា​តូច​មួយ​ដែល​គេ​ស្គាល់​ថា​ Umrah ក្នុង​កម្មវិធី Laylat al-Qadr ឬ​យប់​នៃ​អំណាច នៅ​ក្នុង​ថ្ងៃ​ទី​២៧​នៃ​ការកាន់បុណ្យ​​រ៉ាម៉ាដន នៅ​ទីក្រុង​ពិសិដ្ឋ​របស់​អ្នក​កាន់​សាសនា​ឥស្លាម Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត។

អ្នក​ភូមិ​តំបន់​កាស្មៀរ​ម្នាក់​កំពុង​ពិនិត្យ​ផ្ទះ​ដែល​បែក​បាក់​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ឥណ្ឌា និង​ក្រុម​ដែល​គេ​សង្ស័យ​ថា​ជា​​យោធា​ នៅ​ក្នុង​ភូមិ​​ Kakpora ស្ថិត​នៅចម្ងាយ​ប្រហែល​៣០គ.ម ភាគ​ខាង​ត្បូង​ទីក្រុង​ Srinagar ក្នុង​តំបន់​កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា។

Looking deep into the Universe, the NASA/ESA Hubble Space Telescope catches a passing glimpse of the numerous arm-like structures that sweep around this barred spiral galaxy, known as NGC 2608.

បុរស​ម្នាក់​កំពុង​ដើរ​នៅ​ជិត​បង្អូច​ដែល​មាន​​ស្រមោល​រូប​ឆ័ត្រ​ដោយ​សារ​ពន្លឺ​ព្រះ​អាទិត្យ​ នៅ​កន្លែង​តាំង​ពិព័រណ៍​សិល្បៈ​មួយ​នៅ​បរិវេណ​​នៃ​អាគារ​រដ្ឋាភិបាល​​ស្រុក Geumcheon ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ឆ្កែ​មួយ​ហ្វូង​កំពុង​រត់​ដោយ​មាន​​អូស​រទេះ​រុញ​ទៅ​ជា​មួយ នៅ​ឆ្នេរ​ Agua Dulce ក្នុង​ស្រុក Chorrillo ក្នុង​រដ្ឋធានី​​លីម៉ា ប្រទេស​ប៉េរូ។

Demonstrators clash with Turkish riot police during a "March for Democracy" called by Republican People's Party (HDP), after three opposition MPs were revoked and sent to prison at Silivri, in Istanbul, Turkey.

សត្វ​ករវែង giraffe កំពុង​រង់​ចាំ​​ចំណី​ស្លឹកឈើ​ខ្ចី​ដែល​សាធារណៈ​ជន​ដាក់​ឲ្យ​ នៅ​ក្នុង​ទិវា​សត្វ​ករវែង​ពិភព​លោក នៅ​​សួន​សត្វ​ក្នុង​ទីក្រុង​ Oklahoma សហរដ្ឋ​អាមេរិក។

អធិការបតី​អាល្លឺម៉ង់ Angela Merkel កំពុង​និយាយ​ជាមួយ​អធិការ​បតី​រង​ និង​រដ្ឋ​មន្ត្រី​ការ​បរទេស Sigmar Gabriel ក្រោយ​ពេល​រដ្ឋ​សភា​អាល្លឺម៉ង់​បាន​ប្រារព​បុណ្យ​សព​អតីត​អធិការ​បតី​អាល្លឺម៉ង់ Helmut Kohl នៅ​អាគារ​ Reichstag ក្នុង​ទីក្រុង​ប៊ែឡាំង។