រូបភាពជុំវិញពិភពលោក ២២ មិថុនា ២០១៦
មនុស្សម្នាកាន់ដៃគ្នា នៅពេលពួកគេចូលរួមក្នុងពិធីពិសេសមួយសម្រាប់តំណាងរាស្រ្ត Jo Cox របស់គណបក្សពលកម្ម នៅទីលាន Trafalgar ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
បដាដែលគាំទ្រឲ្យអង់គ្លេសស្ថិតនៅក្នុងសហភាពអឺរ៉ុបដដែល ត្រូវបានគេដាក់នៅពីក្រោយយន្តហោះមួយ ហោះកាត់កន្រ្តក London Eye ក៏ធំនៅថ្ងៃចុងក្រោយនៃយុទ្ធនាការសម្រាប់ប្រជាមតិមុននឹងធ្វើការបោះឆ្នោតក្នុងការបន្តជាសមាជិកនៅក្នុងសហភាពអឺរ៉ុបឬក៏អត់។
រូបភាពដែលបង្ហោះដោយតំណាងរាស្រ្ត Donna Edwards (រូបស្តាំ) បង្ហាញពីតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ អង្គុយនៅលើកម្រាលឥដ្ឋរបស់សភាដើម្បីទាមទារឲ្យមានច្បាប់គ្រប់គ្រងអាវុធមួយ នៅអគារសភា Capitol Hill នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សាច់ញាតិរបស់ពលករនេប៉ាល់ ដែលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងក្រុងកាប៊ុល កាន់ទុក្ខ នៅពេលដែលសាកសពរបស់មនុស្ស១២នាក់ត្រូវបានគេយកទៅដល់ព្រលានយន្តហោះអន្តរជាតិនៅក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
មនុស្សម្នាដើរកាត់រថក្រោះដែលប្រើក្នុងសម័យសង្គ្រាមលោកលើកទី២ នៅពេលដែលក្រុម Nazi របស់អាល្លឺម៉ង់ បានវាយប្រហារសហភាពសូវៀតកាលពី៧៥ឆ្នាំមុន ក្នុងពេលព្រឹកព្រលឹម នៅទីលាន Dvortsovaya នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី ដែលមានវិមាន Zimny នៅពីក្រោយ។
ជនភៀសខ្លួនក្នុងប្រទេស ដែលបានរត់គេចពីទឹកជំនន់នៃទន្លេ Shabelle រង់ចាំជំនួយទីជម្រក នៅក្បែរ Baledweyne ប្រទេសសូម៉ាលី។
កូនសត្វស្ទាំងទុំលើក្បាលរបស់កុមារ Azat Shajbyrov នៅក្នុងភូមិ Bokonbaevo តំបន់ Issyk-Kul ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
ឡានតាក់ស៊ីមួយត្រូវបានព្យួរនៅក្បែរស្ពានមួយ ក្នុងពេលហ្វឹកហាត់ពេលមានរញ្ជួយដី នៅតាមបណ្តាយមហាវិថី EDSA ក្នុងក្រុង Makati ប្រទេសហ្វីលីពីន។
មនុស្សម្នាយកផ្លែគូលេនទៅលក់ នៅតាមផ្លូវមួយក្នុងស្រុក Luc Ngan ខេត្ត Bac Giang ប្រទេសវៀតណាម។
បុរសម្នាក់ចែវតាមបណ្តោយទឹក នៅលើផ្លូវដើរដែលត្រូវបានលិចទឹក នៅក្នុងតំបន់ Poyang ខេត្ត Jiangxi ប្រទេសចិន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។
សិស្សអានគម្ពីរ Quran ដើម្បីប្រារព្ធថ្ងៃអានគម្ពីរ Quran នៅថ្ងៃទី១៧ នៃខែបួសរ៉ាម៉ាឌន នៅពេលដែលឃ្លាដំបូងត្រូវសូត្រទៅកាន់ព្រះ Prophet Muhammad នៅក្នុងក្រុង Solo ប្រទេសឥណ្ឌូនេស៊ី។
អ្នកគាំទ្ររបស់ក្រុមបាល់ទាត់អ៊ីតាលីពីរនាក់ ស្លៀកពាក់ជាតួអង្គតុក្កតា Smurf ប្រមូលផ្តុំជាមួយអ្នកគាំទ្រផ្សេងទៀតនៅតាមផ្លូវនានាក្នុងក្រុង Lille ប្រទេសបារាំង មុនពេលប្រកួតក្រុម E នៃការប្រកួតEuro ឆ្នាំ២០១៦ រវាងអ៊ីតាលី និងអៀវឡង់។
អ្នកធ្វើដំណើរកម្សាន្តយួរឥវ៉ាន់របស់ពួកគេ នៅពេលពួកគេទៅដល់កសិដ្ឋាន Worthy នៅក្នុងតំបន់ Somerset សម្រាប់ពិធី Glastonbury ក្នុងប្រទេសអង់គ្លេស។