រូបភាព​ជុំវិញ​ពិភពលោក ២១ មិថុនា ២០២០

ក្មេង​ប្រុស​ប៉ាឡេស្ទីន​ម្នាក់​សម្តែង​នៅ​ក្នុង​ថ្នាក់​យូហ្គា នៅ​ក្នុង​ទិវា​យូហ្គា​អន្តរជាតិ នៅ​ក្នុង​ក្លឹប​មួយ​ក្នុង​ក្រុង Gaza។

មនុស្សម្នា​មើល​សូរ្យគ្រាស​ក្នុង​រដូវ​ក្តៅ ពី​ឆ្នេរ Roker ក្នុង​ក្រុង Sunderland ចក្រភព​អង់គ្លេស។

បុគ្គលិក​សុខាភិបាល​យក​សំណាក​របស់​ស្ត្រី​ម្នាក់ ក្នុង​ពេល​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ នៅ​ក្នុង​ការិយាល័យ​មូលដ្ឋាន​មួយ​ នៅ​ក្នុង​ស្រុក Tanah Abang ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

សកម្មជន​នៃ​ចលនា Extinction Rebellion រៀបចំ​កម្មវិធី Die-In នៅ​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​សម្រាប់​អាកាសធាតុ​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

អ្នក​រើស​អេតចាយ​ម្នាក់​រុញ​កង់រទេះ​របស់​ខ្លួន ខណៈ​ដែល​គ្រិស្តសាសនិក​អង្គុយ​នៅ​ក្នុង​រថយន្ត​របស់​ពួកគេ ដើម្បី​រក្សា​គម្លាត​សង្គម​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ព្រះវិហារ Bethel AG ក្នុង​ក្រុង Bengaluru ប្រទេស​ឥណ្ឌា។

ស្ត្រី​ម្នាក់​ពាក់​ម៉ាស​មើល​សូរ្យគ្រាស​នៅ​លើ​កញ្ចក់​សម្រាប់​មើល​ទេសភាព​ Mahanakhon Skywalk Glass Tray នៃ​អគារ King Power Mahanakhon នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។

ពលរដ្ឋ​ប៉ាគីស្ថាន​ម្នាក់​រៀប​ដី​ខ្សាច់​នៅ​ជុំវិញ​ក្មេង​ម្នាក់​ដែល​គេ​កប់​ត្រឹម​ក​នៅ​មាត់​សមុទ្រ​ ក្នុង​ព្រឹត្តិការណ៍​សូរ្យគ្រាស នៅ​ក្នុង​ក្រុង Karachi។

នេះ​ជា​ទិដ្ឋាភាព​នៃ​បាតុភូត Siphonophore Apolemia នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ នៅ​ខាង​លិច​ឆ្នេរ​សមុទ្រ​អូស្ត្រាលី ដែល​ថត​កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និង​ផ្តល់​ឱ្យ​ដោយ​វិទ្យាស្ថាន​មហាសមុទ្រ Schmidt។

បព្វជិត​ម្នាក់​ហាត់​យូហ្គា​នៅ​ចំណុច​ប្រសព្វ​គ្នា​នៃ​ទន្លេ Ganges ទន្លេ Yamuna និង​ទន្លេ Saraswati នៅ​ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

ភ្នំភ្នើង Pacaya ផ្ទុះ​ ដែល​នេះ​ជា​ទិដ្ឋាភាព​មើល​ពី​ភូមិ Rodeo ក្នុង​ក្រុង San Vicente Pacaya ប្រទេស​ក្វាតេម៉ាឡា កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

ស្វា​ទាញ​កន្ទុយ​ឆ្មា​នៅ​ក្នុង​អគារ​ដែល​គេ​បោះបង់​ចោល​មួយ​នៅ​ក្នុង​ក្រុង Lopburi ប្រទេស​ថៃ។ ចំនួន​ស្វា​នៅ​ក្នុង​ក្រុង Lopburi បាន​កើន​ឡើង​ទ្វេ​ដង​ទៅ​ដល់​៦.០០០ក្បាល​នៅ​ក្នុង​រយៈពេល​៣ឆ្នាំ​ចុងក្រោយ ដែល​បង្ខំ​ឱ្យ​អាជ្ញាធរ​ចាប់​ផ្តើម​កម្មវិធី​ធ្វើ​មិន​ឱ្យ​មាន​កូន​ទៅ​លើ​សត្វ​ស្វា។ ស្វា​ជា​សត្វ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ​របស់​ក្រុង​ Lopburi។