រូបភាព​ជុំវិញ​ពិភពលោក ២១ មិថុនា ២០១៨

បាតុករ​តំបន់​កាស្មៀរពាក់​ម៉ាស់​កំពុង​ឈរ​មើល​ពី​ចម្ងាយ​ នៅ​ខណៈ​ពេល​ដែល​ប៉ូលិស​ឥណ្ឌា​បាញ់​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក​ទៅ​កាន់​គាត់​ ក្នុង​ការ​ធ្វើ​បាតុកម្ម​មួ​នៅ​ទីក្រុង Srinagar តំបន់​កាស្មៀរ។

A woman St. Petersburg fills out her ballot on the first day of national elections for the lower house Parliament in Russia 

មនុស្ស​កំពុង​មើល​ថ្ងៃលិច​នៅ​​ក្រុង El Paso រដ្ឋតិច​សាស សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​សប្បាយ​រីករាយ​កំពុង​ស្វាគមន៍​ថ្ងៃ​លិច​ក្នុង​រដូវ​ដែល​ថ្ងៃ​ខិត​មក​ជិត​​ផែន​ដី​បំផុត​ នៅ Stonehenge ភាគ​ខាង​លិច​នៃ​ទីក្រុង​ឡុងដ៍។

ក្មេងៗ​កំពុង​លេង​នៅ​កន្លែង​បាញ់​ទឹក​នៅ​ក្រុង​ Volgograd ប្រទេស​រុស្ស៊ី។

ក្មេង​ប្រុស​ម្នាក់​កំពុង​បង្ហាញ​ជំនាញ​ជិះ​ស្គី​របស់ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​រំលឹក​ដល់ទិវាជិះ​ស្គី នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

អ្នក​ស្រុក​ម្នាក់​កំពុង​បាច​ទឹក​ដាក់​ផ្ទះ​របស់​ខ្លួន​ដែល​កំពុង​រង​ការ​ឆាប​ឆេះ​ នៅ​ក្នុង​តំបន់​សំណង់​មិន​រៀប​រយ​មួយ​​ក្នុង​ក្រុង Muntinlupa ប្រទេស​ហ្វីលីពីន។

ស្ត្រី​ជន​ជាតិដើម​ម្នាក់​សម្រាក​នៅ​ក្រុង​ El Alto ដែល​ស្ថិត​នៅក្បែរ​រដ្ឋ​ធានី​ឡាប៉ាស ប្រទេស​បូលីវី។

អ្នក​កាន់​សាសនា​ជន​ជាតិ​ឥណ្ឌា​ម្នាក់​កំពុង​បួង​សួង​នៅ​មុន​ការ​មក​ដល់​នៃ​ពិធី​បុណ្យ Ambubachi Mela នៅវត្ត Kamakhya ក្នុង​ទីក្រុង Guwahati។

កូន​ឆ្កែ​មួយ​ក្បាល​ត្រូវ​​​គេ​លាប​ពណ៌​តាម​ទង់​ជាតិ​ប្រទេសបារាំង​ ខណៈ​ដែល​​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង Strasbourg ប្រទេស​រុស្ស៊ី។

កង​កម្លាំងសន្តិសុខ​កិត្តិយស​នៃ​កង​​ការពារ​ខ្លួន​របស់​ជប៉ុន​កំពុង​ត្រៀម​សម្រាប់​ពិធី​មួយ​ដែល​មាន​ការ​ចូល​រួម​របស់​​មេបញ្ជាការ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺ​លោក Adm. Phillip Davidson នៅ​ឯ​ក្រសួង​ការពារ​ជាតិ​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ។

ទិដ្ឋភាព​នៅ​លើ​ដី​ក្នុង​អំឡុង​ពេល​មាន​ក្បួន​សេះ​របស់​រាជវាំង​នៅ​ទីក្រុង Ascot ចក្រភព​អង់គ្លេស។