រូបភាពជុំវិញពិភពលោក ២១ មិថុនា ២០១៧

អ្នករាំរបាំ​ចាំ​នៅ​ខាងក្រោយ​ឆាក​នៅ​ពេល​ដែល​ពួកគេ​រៀបចំ​ដើម្បី​សម្តែង​ក្នុង​ទិវា​សិល្បៈបាលីប្រទេស​ឥណ្ឌូនេស៊ី។

បុរស​ពីរ​នាក់​កំពុង​លេងទឹក​ក្នុង​សួន​កម្សាន្ត​ Duinrell ក្នុង​ទីក្រុង Wassenaar នៅពេលទ្វីប​អឺរ៉ុប​កំពុង​រងកម្តៅ​ខ្លាំង។

ប្រជាជន​ចូល​រួម​​ក្នុង​ព្រឹត្តិការណ៏រហាត់​យូហ្គា​លើកទី​១៥ ប្រចាំឆ្នាំដើម្បី​អបអរ​ថ្ងៃ Summer Solstice ដែល ជាថ្ងៃជាថ្ងៃដ៏​វែងបំផុត​ប្រចាំឆ្នាំ នៅ​កណ្តាលទីក្រុង​ញូវយ៉ក។

កូនដំរី​ឈ្មោល​ឥណ្ឌាដែល​ទើបនឹងកើត​ឈ្មោះ «Filimon» ដើរ​ជិត​ម្តាយ​របស់ខ្លួន​ក្នុង​សួន​សត្វ​ Moscow Zoo។

កុមារ​ជាច្រើនក្នុង​ឈុត​បញ្ចប់សាលា​ញញឹម​ក្នុង​ពិធី​បញ្ចប់ថ្នាក់មតេយ្យ​នៅ​ Handan ខេត្ត Hebei ប្រទេស​ចិន។

ជនចំណាកស្រុករង់ចាំនាវា Vos Hestia ចុះចត​នៅ​ពេល​ពួកគេ​មកដល់កំពង់ផែរ Crotone បន្ទាប់ពី​ត្រូវ​បាន​ជួយសង្រ្គោះ​ដោយ​ក្រុម «សង្រ្គោះកុមារ»​ នៅ​សមុទ្រ Mediterranean ឆ្នេរ​ប្រទេស​លីប៊ី ទីក្រុង​ Crotone ប្រទេស​អ៊ីតាលី។

កុមារី​កំពុង​ឈរក្រោម​ភ្លៀង​នៅ​ជិត​កន្លែង​បោក​ខោអាវក្នុង​ទីក្រុង​ញូងដែលី​ ប្រទេស​ឥណ្ឌា។

គូស្នេហ៍​មួយ​ត្រូវ​បាន​ឃើញ​ពេល​ព្រះអាទិត្យ​រះ​នៅ​សារមន្ទីរ Stonehenge ក្បែរ​ទីក្រុង​​  Amesbury ប្រទេសអង់គ្លេស។

កាល​ពី​ព្រឹក​ថ្ងៃអង្គារទី​២០ មិថុនា ២០១៧ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B និងយន្តហោះចម្បាំង​កូរ៉េខាងត្បូង​ F-15K ហោះ​កាត់ឧបទ្វីប​កូរ៉េ នៅ​ប្រទេស​កូរ៉េខាងត្បូង​។

ផ្សែង​ហុយ​ចេញ​បន្ទាប់​ពី​មាន​ការរាយការណ៍​ពី​ការវាយប្រហារ​តាមអាកាស​នៅទីតាំង​កាន់កាប់ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ស្រុក Jobar ភាគខាងកើតជាយក្រុង​ Damascus រដ្ឋធានី​នៃប្រទេស​ស៊ីរី។

សត្វក្រៀលពីរក្បាល​ហោះកាត់​សួនអាភៀន និង​ផ្កាពោតនៅ​ក្នុង​ភូមិអេកូឡូស៊ី Brodowin រដ្ឋ Barnim ប្រទេស​អាល្លឺម៉ង់។

ម្ចាស់ក្សត្រី​អង់គ្លេស Elizabeth ទី២ និងព្រះអង្គម្ចាស់ Prince Charles អង្គុយ​ក្នុង​វិមាន House of Lords at ការប្រជុំ​រដ្ឋសភា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍។