រូបភាព​ជុំវិញ​ពិភពលោក ២១ មិថុនា ២០១៦

មនុស្ស​ម្នា​អបអរ​ចំពោះ​ពេល​វេលា​សុលស្ទីស​នា​រដូវ​ក្តៅ (ពេល​វេលា​ដែល​មាន​ថ្ងៃ​មាន​រយៈពេល​យូរ) នៅ​កន្លែង​មើល​ផ្កាយ Kokino នៅ​ក្បែរ​ក្រុង Kumanovo​ ប្រទេស​ម៉ាសេដ្ឋាន។

អ្នក​ដើរ​កម្សាន្ត​​អបអរ​ចំពោះ​ពេល​វេលា​សុលស្ទីស​នា​រដូវ​ក្តៅ (ពេល​វេលា​ដែល​មាន​ថ្ងៃ​មាន​រយៈពេល​យូរ) នៅ​កន្លែង​ប្រវត្តិសាស្រ្ត​មួយ​ឈ្មោះ​ Stonehenge នៅ​វាល Salisbury Plain ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស។

លោក Jeff Williams​ មេបញ្ជាការ​របស់​យាន Expedition 48 របស់​អង្គការ​ណាសា​ថត​រូបភាព​ពី​ស្ថានីយ​អាកាស​អន្តរជាតិ។ លោក​បាន​សរសេរ​ថា «មាន​បាតុភូត​ដ៏​អស្ចារ្យ​មួយ​ ដែល​ព្រះ​ច័ន្ទ​ពេញ​វង់​បាន​រះ​ឡើង​មុន​ពេល​ព្រះ​អាទិត្យ​អស្តង្គត នៅ​ពេល​ហោះ​កាត់​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន»។

ព្រះ​ច័ន្ទ​ពេញ​វង់​រះ​ឡើង​នៅ​ពី​ក្រោយ​វិហារ​បុរាណ Poseidon នៅ​តំបន់ Cape Sounion នៅ​ទិស​អាគ្នេយ៍​នៃ​ក្រុង​អាថែន នៅ​មុន​មួយ​ថ្ងៃ​នៃ​ពេល​វេលា​សុលស្ទីល​នា​រដូវ​ក្តៅ កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

លោក Benito Almojuela ថត​រូប​ខ្លួន​ឯង (selfie) នៅ​ក្បែរ​ស្លាក​សញ្ញា​វាស់​សីតុណ្ហភាព នៅ​ក្នុង​ក្រុង Palm Springs រដ្ឋ California កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

កូន​ខ្លា​ឃ្មុំ​ភ្លោះ​ដែល​ទើប​តែ​កើត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន។

ជន​ភៀស​ខ្លួន​អ៊ីរ៉ាក់​ដែល​រត់​គេច​ពី​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង Fallujah លី​អាហារ​ជា​មូលដ្ឋាន​របស់​គាត់​នៅ​ក្នុង​ជំរំ​មួយ​ក្នុង​ស្រុក Khaldiyeh កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

ស្រ្តី​ម្នាក់​ដែល​មាន​សុនខ​សម្រាប់​លក់​មួយ​ចំនួន​នៅ​លើ​កង់​របស់​គាត់​ទៅ​ដល់​ផ្សារ​មួយ​ក្នុង​ពិធី​បុណ្យ​សាច់​សុនខ​នៅ​ក្នុង​ក្រុង Yulin ក្នុង​តំបន់​ស្វ័យត Guangxi Zhuang របស់​ចិន។ ម្ចាស់​ភោជនីយដ្ឋាន​នានា​កំពុង​រៀចំ​ពិធី​សាច់​សុនខ​ប្រចាំ​ឆ្នាំ​ ទោះ​ណា​ជា​មាន​ការ​រិះគន់​ពី​អន្តរជាតិ​ក៏​ដោយ។

ក្រុម South Bohemian Philharmonic Quartet សម្តែង​នៅ​ក្នុង​អគារ​ដ៏​ត្រជាក់​មួយ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Temelin នៅ​ក្បែរ​ក្រុង Tyn nad Vltavou សាធារណរដ្ឋ​ឆែក កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

នាង Sandra Brown ជិះ​រំអិល​លើ​អកាស ឬ Skyslide នៅ​ជាន់​ទី៦៩ និង​ទី៧០ នៃ​អគារ​ធនាគារ​អាមេរិក​ដែល​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​កន្លែង​មើល​ផ្កាយ​ឈ្មោះ OUE Skyspace នៅ​ក្នុង​ក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

សត្វ​បក្សី​ម្យ៉ាង​ឈ្មោះ emu រត់​នៅ​តាម​ផ្លូវ​ដើម្បី​រត់​គេច​ពី​ភ្លើង​ឆេះ​ព្រៃ​ ដែល​ឆេះ​នៅ​ក្បែរ​តំបន់ Potrero រដ្ឋ California កាលពី​ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៦។

លោក Chris Murphy (រូប​ឆ្វេង) សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ Connecticut ប្រាប់​ដំណឹង​ទៅ​នាង Erica Smegielski កូន​ស្រី​របស់​នាយក​សាលា​បឋម​សិក្សា​ Sandy Hook ​នៅ​ខាង​ក្រៅ​អគារ​សភា Capitol របស់​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ថា ព្រឹទ្ធសភា​បរាជ័យ​ក្នុង​ការ​អនុម័ត​ច្បាប់​គ្រប់គ្រង​អាវុធ​ថ្មី​មួយ។

សត្វ​បក្សី​ម្យ៉ាង​ឈ្មោះ Puffin លោត​ចូល​ទៅ​ក្នុង​រូង​របស់​វា ដោយ​មាន​សត្វ​អន្ទង់​សមុទ្រ​ពេញ​ក្នុង​ជំពុះ​របស់​វា​ដើម្បី​ចិញ្ចឹម​កូន​វា​នៅ​លើ​កោះ Skomer តំបន់ Pembrokeshire ប្រទេស Wales ក្នុង​ចក្រភព​អង់គ្លេស។