រូបភាពជុំវិញពិភពលោក ២០ មិថុនា ២០១៩
ព្រះមហាក្សត្រីចក្រភពអង់គ្លេស Elizabeth II កំពុងទត នៅពេលកីឡាករ Frankie Dettori របស់ប្រទេសអ៊ីតាលី (ស្ដាំ) កំពុងអបអរជាមួយជ័យជម្នះ ក្រោយពេលបានឈ្នះពានមាស ក្នុងការប្រណាំងសេះ Stradivarius នៅថ្ងៃទី៣ នៃព្រឹត្តិការណ៍ប្រណាំងសេះ Royal Ascot នៅក្រុង Ascot នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
សកម្មជនបរិស្ថានបៃតងធ្វើការតវ៉ានៅខាងមុខក្រសួងការបរទេស មុនពេលកិច្ចប្រជុំអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ។
ក្មេងម្នាក់ស្លៀកសម្លៀកបំពាក់ប្រពៃណីនៃក្រុមកុលសម្ព័ន្ធ Sorbs ចូលរួមក្នុងពិធីសាសនា ក្នុងពេលជួបជុំគ្នាដង្ហែក្បួនមួយនៅក្រុង Crostwitz ប្រទេសអាល្លឺម៉ង់។
រូបភាពនេះបង្ហាញអ្នកគាំទ្រដែលប្រមូលផ្ដុំគ្នាបង្កើតបានជារូបថតប្រធានរដ្ឋមីយ៉ាន់ម៉ា អង់សាន ស៊ូជី ក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរខួបកំណើតទី៧៤ របស់លោកស្រី នៅទីក្រុងយ៉ាងហ្គូន។
លោក Chris Smith កំពុងដើរកាត់ទឹកជំនន់ឆ្ពោះទៅកាន់ព្រះវិហារ Macedonia Baptist Church ទីក្រុង Westville រដ្ឋ Jersey។ ព្យុះដ៏ខ្លាំងមួយនិងភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យខូចខាតយ៉ាងដំណំដល់តំបន់នេះ។
កីឡាការនី Brooke Henderson របស់ប្រទេសកាណាដាកំពុងវាយហ្គោលក្នងការប្រកួតជុំទី១ នៃការប្រកួតវាយហ្គោលផ្នែកស្ត្រី KPMG Women's PGA នៅទីក្រុង Chaska រដ្ឋមីនិសូតា សហរដ្ឋអាមេរិក។
ក្មេងម្នាក់នៃគ្រួសារជនអន្តោប្រវេសន៍កំពុងឈរ នៅខណៈដែលជនអន្តោប្រវេសន៍នៃសញ្ជាតិផ្សេងៗឈរនៅខាងក្រៅវិទ្យាស្ថានជាតិម៉ិកស៊ិកនៃការអន្តោប្រវេសន៍ នៅទីក្រុង Tapachula រដ្ឋ Chiapas ប្រទេសម៉ិកស៊ិក។
អ្នកចូលរួមការប្រណាំងម្នាក់មកចូលរួមថ្ងៃទី៣ នៃព្រឹត្តិការណ៍ប្រណាំងសេះ Royal Ascot ដែលគេស្គាល់ជាទូទៅថា ទិវានារី ឬ Ladies Day នៅទីក្រុង Ascot ប្រទេសអង់គ្លេស។
មេអំបៅមួយទំលើផ្កានៅលើភ្នំ Hymettus ក្នុងទីក្រុងអាថែន ប្រទេសក្រិក។