រូបភាពជុំវិញពិភពលោក ២០ មិថុនា ២០១៨

ស្រមោល​របស់​សិស្ស​សាលា​ឥណ្ឌា​ម្នាក់​ត្រូវ​បាន​ថត​ជាប់​ខណ​ដែល​ប្រជាជន​ចូល​រួម​ក្នុង​ជំរំ​យូហ្គា​ក្នុង​ទីក្រុង​ Hyderabad។

កម្មករ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​រៀបចំ​កម្រាល​យូហ្គា​នៅ​វិទ្យាស្ថានស្រាវជ្រាវ​ព្រៃឈើ (FRI) បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ភ្លាមៗ​ក្នុង​ថ្ងៃបុណ្យ​ហាត់​យូហ្គា​អន្តរជាតិ​ក្នុង​ទីក្រុង​ Dehradun។

តារា​ម៉ូឌែល​ម្នាក់​បង្ហាញ​ការ​ច្នៃ​ប្រឌិត​នៅ​ក្នុង​ការ​បង្ហាញ​ម៉ូត​ផ្នែក​បុរស​របស់ Walter Van Beirendonck សម្រាប់​រដូវ​ក្តៅ​និង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ២០១៩​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

សាសនិក​ជន​ឥណ្ឌា​គោរព​ ព្រះវិហារ​ Kedarnath ដែល​ត្រូវ​បាន​ជួសជុល​ឡើងវិញ​បន្ទាប់​ពី​ត្រូវ​បាន​​បំផ្លាញ​ដោយ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១៣ ក្នុង​ស្រុក Rudraprayag រដ្ឋ Uttarakhand។

អ្នករបាំ​នៃកុលសម្ព័ន្ធ​ Turkana សម្តែង​នៅ​ក្នុង​ភ្លើង​ពណ៌ខៀវ​ក្នុង​ពិធីបុណ្យ​វប្បធម៌​ Marsabit-Lake Turkana លើក​ទី​១១​ក្នុង​ទីក្រុង​ Nairobi ប្រទេស​កេនយ៉ា។

កុមារី​ Maya Mohammad Ali Merhi អាយុ​៨ឆ្នាំ ដើរ​ដោយ​ប្រើ​ជើង​សិប្បនិម្មិត​បង្កើត​ដោយ​ឪពុក​របស់​នាង​ពី​កំប៉ុង​ នៅ​ក្នុង​ជំរំ​មួយ​សម្រាប់​ប្រជាជន​ភៀសខ្លួន​នៅ​ភាគ​ខាងជើង​ខេត្ត​ Idlib ក្នុង​ប្រទេស​ស៊ីរី។