រូបភាព​ជុំវិញ​ពិភពលោក ២០ មិថុនា ២០១៦

មនុស្ស​ម្នា​ចូលរួម​ក្នុង​ថ្នាក់​យូហ្គា​ជា​ក្រុម​នៅ​ក្នុង​ទីលាន Times Square ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Solstice in Times Square: Mind Over Madness Yoga លើក​ទី​១៤ ដើម្បី​ប្រារព្ធ​ពេល​វេលា​សុលស្ទីស (ពេល​វេលា​ដែល​មាន​ថ្ងៃ​មាន​រយៈពេល​យូរ) ក្នុង​រដូវ​ក្តៅ​នៅ​ក្នុង​ក្រុង​ញូវយ៉ក។

បុរស​ម្នាក់​សរសេរ​ពាក្យពេចន៍​មួយ​ចំនួន​នៅ​លើ​ជញ្ជាំង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​តំណាងរាស្រ្ត Jo Cox ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ភូមិ Birstall ទីលាន​សភា​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់​របស់​អង់គ្លេស​ពាក់​ស្រោម​មុខ​របស់​ម្ចាស់ក្សត្រី Elizabeth II នៅ​ក្នុង​ក្រុង Saint Etienne ប្រទេស​បារាំង​ មុន​ពេល​ការ​ប្រកួត​បាល់​ទាត់ Euro ឆ្នា២០១៦ រវាង​អង់គ្លេស និង​ស្លូវ៉ាគី។

«សេះ​យន្ត» មួយ ដែល​ផលិត​ចេញ​ពី​បំណែក​ទូរស័ព្ទ និង​កុំព្យូទ័រ​រាប់​ពាន់ ត្រូវ​បាន​គេ​ដាក់​បង្ហាញ នៅ​ច្រក​ចូល​សន្និសីទ Cyberweek ប្រចាំ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ Tel Aviv ប្រទេស​អ៊ីស្រាអែល។

កងកម្លាំង​សន្តិសុខ​ឥណ្ឌូនេស៊ី​ទាញ​ទូក​របស់​ស្រីលង្កា​ មុន​ពេល​វា​ត្រូវ​បាន​គេ​សណ្តោង​ទៅ​ក្នុង​សមុទ្រ នៅ​ឆ្នេរ Lhoknga ក្នុង​ខេត្ត Aceh។ ជន​ទេសន្តរប្រវេសន៍​ប្រមាណ​ជា​៤៤នាក់​មក​ពី​ស្រីលង្កា​រសាត់​អណ្តែត​តែលតោល​នៅ​លើ​ទឹក​សមុទ្រ​បន្ទាប់​ពី​ម៉ាស៊ីន​ទូក​របស់​ពួកគេ​ខូច​កាលពី​ថ្ងៃទី១៧ ខែមិថុនា។

ប៉ូលិស​សហព័ន្ធ​របស់​ម៉ិកស៊ិក​ប៉ះ​ទង្គិច​ជាមួយ​នឹង​គ្រូ​បង្រៀន​ដែល​តវ៉ា​ប្រឆាំង​នឹង​កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ​ និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​ពីរ​រូប​របស់​ពួកគេ នៅ​ក្នុង​រដ្ឋ Oaxaca កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦

លោក Dustin Johnson កាន់​ពាន​បន្ទាប់​ពី​បាន​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​វាយ​កូន​ហ្គោល​ដែល​មាន​ឈ្មោះ​ថា U.S. Open នៅ​ក្លឹប Oakmont Country Club ក្នុង​ក្រុង Oakmont រដ្ឋ Pennsylvania កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

ស្រ្តី​ម្នាក់​កាន់​ទុក្ខ​ក្នុង​ពេល​កំដរ​ជន​រងគ្រោះ​ដែល​ស្លាប់​នៅ​ក្លឹប​រាត្រី Pulse បន្ទាប់​ពី​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​នៅ​ក្នុង​ក្រុង Orlando រដ្ឋ Florida កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

អ្នក​គាំទ្រ​ក្រុម Cleveland Cavaliers ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​ចត​រថយន្ត​មួយ​ដើម្បី​ទស្សនា​ការ​ប្រកួត NBA Championship Game 7 ដែល​ក្រុម Cleveland Cavaliers ត្រូវ​ប្រកួត​ជាមួយ​ក្រុម Golden State Warriors ​នៅ​ក្នុង​ក្រុង Oakland រដ្ឋ California នៅ​លើ​ផ្ទាំង​ទូរទស្សន៍​ដ៏​ធំ​មួយ​នៅ​ទីលាន Quicken Loans Arena នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ ក្រុម Cavaliers ទទួល​បាន​ជ័យជម្នះ​ និង​ទទួល​បាន​ពាន​រង្វាន់ ដោយ​ពិន្ទុ៩៣ ទល់​នឹង​៨៩។

ឆ្មា​មួយ​ក្បាល​ដែល​គេ​រចនា​រោម​របស់​វា​ជា​កង់ៗ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​ឆ្កែ​មួយ​ក្បាល​នៅ​ហាង​លក់​សត្វ​ចិញ្ចឹម​មួយ​នៅ​ក្នុង​ក្រុង Tainan កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០១៦។

នារីៗ​ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់ Hanbok ប្រពៃណី​របស់​កូរ៉េ​ខាង​ត្បូង តុបតែង​ខ្លួន​នៅ​វាំង Gyeongbok ក្នុង​រាជវង្ស Joseon ក្នុង​ក្រុង​សេអ៊ូល។

ឡាន​ក្រុង​មួយ​រត់​កាត់​តំបន់​លិច​ទឹក​ក្នុង​ក្រុង Jiujiang ខេត្ត Jiangxi ប្រទេស​ចិន កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

ទិដ្ឋភាព​ពី​លើ​អាកាស​នេះ​បង្ហាញ​ពី​មនុស្ស​ដែល​កំពុង​ហាត់​យូហ្គា​នៅ​លើ​ផ្ទាំង​កញ្ចក់​មួយ​ មុន​ទិវា​យូហ្គា​អន្តរជាតិ​ នៅ​ជាយ​ក្រុង​ប៉េកាំង ប្រទេស​ចិន។

រូបភាព​នេះ​បង្ហាញ​ពី អ្នក​និពន្ធ និង​អ្នក​លេង​ព្យ៉ាណូ (pianist) ដែល​មាន​ឈ្មោះ​ថា Ludovico Einaudi កំពុង​ដេញ​បទ Elegy for the Arctic នៅ​លើ​ផ្ទាំង​អណ្តែត​មួយ​នៅ​ក្នុង​មហា​សមុទ្រ​អាកទិច​ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅ​ពី​មុខ​ផ្ទាំង​ទឹកកក Wahlenbergbreen នៅ​ប្រជុំ​កោះ Svalbard ក្បែរ​ក្រុង Ny-Alesund ប្រទេស​ន័រវែស។

លោក Munir Shindi ជនជាតិ​ប៉ាឡេស្ទីន​វ័យ​៣៦ឆ្នាំ បើកបរ​របស់​មួយ​ដែល​តំណាង​ឲ្យ​រថយន្ត Mercedes Gazelle ឆ្នាំ១៩២៧ ដែល​លោក​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ចំណេះដឹង​ផ្នែក​នេះ​ទាល់​តែ​សោះ។ លោក​បាន​ជិះ​វា​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Gaza កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

ឆ្មា​ឈ្មោះ Chiquinho អាយុ​១២ឆ្នាំ ជិះ​ម៉ូតូ​ជាមួយ​ម្ចាស់​វា នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។