រូបភាព​ជុំវិញ​ពិភពលោក ០២ មិថុនា ២០១៩

មនុស្ស​ម្នាក់​ចូលរួម​នៅ​ក្នុង​កម្មវិធី ជិះ​កង់​លើ​អាកាស ឬ​ Space Bikes មួយ​ថ្ងៃ​មុន​ទិវា​ជិះ​កង់​ពិភពលោក នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

មនុស្សម្នា​គប់​ម្សៅ​ពណ៌​ដាក់​គ្នា បន្ទាប់​ពី​ប្រកួត​រត់​ចម្ងាយ​៥គ.ម.​ នៅ​ទីលាន​កីឡា Luzhniki ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ទូក​ជួយ​សង្គ្រោះ​របស់​ប៉ូលិស Carabinieri របស់​អ៊ីតាលី (រូប​មុខ) និង​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​កំពង់​ផែ​ជួយ​ទូក​ទេសចរណ៍​មួយ​ឈ្មោះ River Countess ដែល​រង​ការ​ខូចខាត​បន្ទាប់​ពី​ ត្រូវ​បាន​កប៉ាល់​ឈ្មោះ MSC Opera បុក នៅ​ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី។

សត្វ​ឆ្មា​ប្រភេទ Shorthair របស់​អង់គ្លេស ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​សុខន និង​ឆ្មា នៅ​ក្នុង​ក្រុង Erfurt ប្រទេស​អាល្លឺម៉ង់។

អ្នក​គាំទ្រ​របស់​អតីត​នាយករដ្ឋមន្ត្រី និង​មេដឹកនាំ​ប្រឆាំង​របស់​សាធារណរដ្ឋ​កុងហ្គោ​គឺ​លោក Etienne Tshisekedi ដែល​បាន​ទទួល​មរណភាព ស្រែក​យំ​នៅ​ពេល​ហែ​សព​របស់​លោក​ទៅ​កន្លែង​បញ្ចុះ​សព កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Kinshasa។

មនុស្ស​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​ប្រណាំង​ត្រាក់ទ័រ​មួយ​ឈ្មោះ Bizon-Track-Show នៅ​ខាង​ក្រៅ​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី។

ក្រុម​តន្ត្រី Imagine Dragons របស់​អាមេរិក​សម្តែង​នៅ​មុន​ពេល​ចាប់​ផ្តើម​នៃ​ការ​ប្រកួត​បាល់​ទាត់ UEFA Champions League វគ្គ​ផ្តាច់​ព្រ័ត្រ រវាង​ក្រុម Liverpool និង​ក្រុម Tottenham Hotspur នៅ​ស្តាត Wanda Metropolitan ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

នេះ​ជា​ទិដ្ឋាភាព​ពី​លើ​អាកាស របស់​ភោជនីយដ្ឋាន Under នៅ​ស្ថិត​នៅ​ក្រោម​ទឹក​ ពាក់​កណ្តាល នៅ​ក្បែរ​ក្រុង Kristiansand ប្រទេស​ន័រវែស។

កីឡាករ Alberto Moreno អ្នក​ការពារ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Liverpool (រូប​ទី៣​រាប់​ពី​ស្តាំ) កាន់​ពាន European Champion Clubs' Cup នៅ​ពេល​លោក​ឈរ​ជាមួយ​នឹង​ក្រុម​របស់​លោក នៅ​ក្នុង​ក្បួន​ជុំវិញ​ក្រុង Liverpool បន្ទាប់​ពី​បាន​ឈ្នះ​ពានរង្វាន់​នៃ​ការ​ប្រកួត UEFA Champions League​ វគ្គ​ផ្តាច់​ព្រ័ត្រ រវាង​ក្រុម Liverpool និង​ក្រុម Tottenham។

មនុស្សម្នា​ដើរ​កាត់​វាល​ភក់​នៅ​ក្នុង​ពេល​ភ្លៀង​ធ្លាក់ ដើម្បី​ចូលរួម​ការ​សូត្រធម៌​របស់​សម្តេច​ប៉ាប Francis នៅ​កន្លែង​ទីសក្ការៈ Marian ក្នុង​ក្រុង Sumuleu Ciuc ប្រទេស​រ៉ូមានី កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

តារា​ចម្រៀង Taylor Swift សម្តែង​នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី iHeartRadio Wango Tango នៅ​ក្នុង​ក្រុង Carson រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

អ្នក​ចិញ្ចឹម​សត្វ​ម្នាក់​ឃ្វាល​ក្តាន់​ នៅ​កសិដ្ឋាន Alatau Maraly នៅ​ក្នុង​តំបន់ Almaty ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

សត្វ​ក្រពា​មួយ​ក្បាល​ចូល​ក្នុង​ផ្ទះ​មួយ នៅ​ក្នុង​ក្រុង Clearwater រដ្ឋ Florida កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

មនុស្សម្នា​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​កុមារ នៅ​ក្នុង​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។