រូបភាពជុំវិញពិភពលោក ១៩ មិថុនា ២០១៦
មនុស្សម្នាសម្តែងរបាំនាគជារាងនៃអក្សរចិន ដែលមានន័យថា «ឳពុក» ដើម្បីប្រារព្ធទិវាបុណ្យឳពុក នៅក្នុងក្រុង Yueyang ខេត្ត Hunan ប្រទេសចិន។
ក្រុម Porsche ដែលមានលោក Neel Jani មកពីស្វ៊ីស លោក Romain Dumas មកពីបារាំង លោក Marc Lieb មកពីអាល្លឺម៉ង់ និង Jeromy Moore ដែលជាគ្រូបង្វឹកអបអរជាមួយនឹងស្រាសំប៉ាញ បន្ទាប់ពីទទួលបានជ័យជម្នះលើការប្រកួត Le Mans ដែលមានរយៈពេល២៤ម៉ោងលើកទី៨៤ នៅក្នុងក្រុង Le Mans ភាគខាងលិចនៃប្រទេសបារាំង។
ស្រ្តីឥណ្ឌាកាន់សាសនាហិណ្ឌូដែលបានរៀបការរួចចងសរសៃអំបោះនៅជុំវិញដើមជ្រៃ នៅពេលពួកគេធ្វើពិធីសាសនានៅពេលប្រារព្ធពិធីបុណ្យ Vat Savitri នៅក្នុងក្រុង Mumbai។
ក្មេងម្នាក់មើលទៅក្រៅនៅក្រោមតង់បណ្តោះអាសន្ននៅក្នុងជំរំមួយនៅក្នុងភូមិ Kidjendi នៅក្បែរក្រុង Diffa ខណៈដែលគ្រួសារភៀសខ្លួនបានរត់គេចចេញពីការវាយប្រហាររបស់ក្រុម Boko Haram នៅក្នុងភូមិ Bosso ប្រទេសនីហ្សេ។
សិស្សានុសិស្សហាត់យូហ្គាក្នុងពេលហាត់សម មុនទិវាយូហ្គាពិភពលោកនៅក្នុងក្នុង Ahmedabad ប្រទេសឥណ្ឌា។
ពលរដ្ឋប៉ាឡេស្ទីនប៉ះទង្គិចជាមួយប៉ូលិសព្រំដែនអ៊ីស្រាអែល នៅពេលដែលទាហានអ៊ីស្រាអែលកម្ទេចជម្រកដែលជារបស់ពលរដ្ឋប៉ាឡេស្ទីនទាំងនោះ នៅក្បែរភូមិ Yatta នៃតំបន់ West Bank។
មានព្យុះអគ្គីមួយកើតចេញពីអណ្តាតភ្លើងនៅពេលឆេះព្រៃ Sherpa នៅក្នុងរដ្ឋ California កាលីហ្វរញ៉ា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។
ទាហានអ៊ីរ៉ាក់ម្នាក់ជួយជនស៊ីវិល ដែលបានរត់គេចពីក្រុង Falluja ដោយសារតែអំពើហិង្សារបស់ក្រុមរដ្ឋឥស្លាម ក្នុងពេលព្យុះមួយនៅជាយក្រុង Falluja ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។
ទិដ្ឋភាពទូទៅនៃព្រៃដែលបានឆេះ បន្ទាប់ពីការឆេះព្រៃមួយនៅទីប្រជុំជន Carcaixent ក្រុង Valencia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។ ព្រៃរហូតដល់១.៦០០ហិចតាបានឆេះនៅក្នុងការឆេះព្រៃនៅ Carcaixent ដែលពលរដ្ឋនៅក្បែរនោះត្រូវបានជម្លៀសចេញ នៅពេលដែលផ្ទះប៉ុន្មានខ្នងបានឆេះ។
សកម្មជនពីរនាក់ដែលគូររូបទង់ជាតិសហភាពអឺរ៉ុបនៅលើមុខរបស់ពួកគេថើបគ្នានៅពីមុខខ្លោងទ្វារ Brandenburg នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនេះ។
សេះបាប្រយុទ្ធគ្នាដើម្បីដឹកនាំក្រុមសេះនៅក្នុងក្រុង Aschau ក្នុងខេត្ត Tyrol ប្រទេសអូទ្រីស។
ម្តាយម្នាក់ពរកូនស្រីរបស់គាត់ដើរកាត់វាលផ្កាឡាវេនឌ័រ (lavender) នៅពិធីបុណ្យផ្កាឡាវេនឌ័រដែលត្រូវបានធ្វើឡើងនៅវាលផ្កាឡាវេនឌ័រ នៅក្បែរភូមិ Cobusca Noua ក្នុងប្រទេសម៉ុលដាវី (Moldova) កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។
នាងHeather Schroeder ដេកនៅលើឆ្នេរបន្ទាប់ពីដើរក្បួននៅក្នុងការដើរក្បួន Mermaid ប្រចាំឆ្នាំលើកទី៣៤ នៅកោះ Coney ក្រុងញូវយ៉ក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។