រូបភាពជុំវិញពិភពលោក ១៩ មិថុនា ២០២០
ស្ត្រីម្នាក់បួងសួងក្នុងព្រឹត្តិការណ៍មួយរៀបចំដោយចលនា OneRace នៅឯចំណតឡាននៃកីឡដ្ឋាន Centennial Olympic ទីក្រុង Atlanta ដើម្បីរំឭកដល់ Juneteenth ដែលជាកាលបរិច្ឆេទនៃការរួចផុតពីការយកជនជាតិអាមេរិកាំងស្បែកខ្មៅធ្វើជាទាសករ នៅសហរដ្ឋអាមេរិក។
ក្រុមអ្នកសម្ដែងដើម្បីគាំទ្រ កំពុងសម្ដែងនៅលើឆាកដែលគ្មានមនុស្សមើលក្នុងពិធីបើកការប្រកួតបាល់បោះរវាងក្រុម Yomiuri Giants និងក្រុម Hanshin Tigers នៅកីឡដ្ឋាន Tokyo Dome ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
មន្ត្រីសុខាភិបាលម្នាក់ (ឆ្វេង) កំពុងប្រមូលសំណាកធ្វើតេស្តរកមើលលទ្ធផលភ្លាមៗនៃជំងឺកូវីដ១៩ នៅឯអាគារធ្វើតេស្តដោយឥតគិតថ្លៃ ដែលគេបង្កើតឡើងនៅក្នុងសាលារៀនមួយ បន្ទាប់ពីអាជ្ញាធរបានបន្ធូរការរឹតត្បិត នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
មន្ត្រីប៉ូលិសការពារព្រំដែនអ៊ីស្រាអែល ចាប់ខ្លួនជនប៉ាឡេស្ទីនម្នាក់ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងគម្រោងរបស់ប្រទេសអ៊ីស្រាអែល ក្នុងការដាក់បញ្ចូលផ្នែកមួយនៃតំបន់ West Bank នៅទីក្រុង Heron។
តង់នៃតូបលក់ម្ហូបអាហារ និងអាជីវករបានចាំងទៅនឹងភ្លើង នៅឯផ្សារ Rot Fai ក្នុងទីក្រុងបាងកក ប្រទេសថៃ។
សត្វចាបមួយប្រភេទហើរទៅកាន់រូបរបស់ខ្លួននៅក្នុងកញ្ចក់ឡាន នៅទីក្រុង Rheda-Wiedenbrueck ប្រទេសអាល្លឺម៉ង់។
វិចិត្រករ Dustin Klein បង្ហាញរូបលោក George Floyd នៅលើរូបចម្លាក់អគ្គសហព័ន្ធ លោក Robert E. Lee នៅទីក្រុង Richmond រដ្ឋ Virginia សហរដ្ឋអាមេរិក។
ទិដ្ឋភាពពីលើអាកាសនៃក្រុមបាតុករ ដែលប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីម៉ាលី លោក Ibrahim Boubacar Keïta និងរដ្ឋាភិបាលរបស់លោក នៅទីលានឯករាជ្យ ក្នុងទីក្រុងបាម៉ាកូ (Bamako) ប្រទេសម៉ាលី។
ពលការិនីម្នាក់ទូលបាវច្រករបស់ក្មេងលេងធ្វើពីផ្លាស្ទីក នៅឯទីផ្សារមួយក្នុងទីក្រុង Jammu ប្រទេសឥណ្ឌា។