រូបភាពជុំវិញពិភពលោក ១៨ មិថុនា ២០២០
លោក Wilfredo Negrete Jaldin ដែលជាគ្រូបង្រៀនជនជាតិបូលីវី កំពុងរុញកង់ដែលដឹកក្ដារខៀនទៅកាន់ផ្ទះសិស្សរបស់លោក នៅក្រុង Aiquile ប្រទេសបូលីវី។
មនុស្សម្នាកំពុងតម្រង់ជួរនៅខាងក្រៅមជ្ឈមណ្ឌលស្វែងរកការងារក្នុងទីក្រុង Kentucky មុនពេលមជ្ឈមណ្ឌលនេះបើកដំណើរផ្ដល់ជំនួយដល់អ្នកដែលស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់ភាពអត់មានការងារ នៅទីក្រុង Frankfort រដ្ឋ Kentucky សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson (ឆ្វេង) ជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅការិយាល័យនាយករដ្ឋមន្ត្រី 10 Downing Street ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
អ្នកស្រី Tomika Miller (ស្ដាំ) ដែលជាស្ត្រីមេមាយភរិយារបស់លោក Rayshard Brooks កំពុងយំសោក នៅពេលអ្នកស្រីចាកចេញពីសន្និសីទសាព័ត៌មាន កាលពីថ្ងៃទី១៧ មិថុនា ២០២០ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ ព្រះរាជអាជ្ញា Paul L. Howard Jr. នៃតុលាការក្នុងស្រុក Fulton បានប្រកាសថា អតីតមន្ត្រីប៉ូលិសរដ្ឋ Atlanta ឈ្មោះ Garrett Rolfe ប្រឈមនឹងបទចោទមួយចំួន រួមមានបទឃាតកម្ម ពាក់ព័ន្ធនឹងការបាញ់ប្រហារលើលោក Rayshard Brooks កាលពីថ្ងៃទី ១២ មិថុនា។
វេជ្ជបណ្ឌិតមួយរូបកំពុងលីបំពង់អុកស៊ីសែន បន្ទាប់ពីបានផ្ដាច់វាចេញពីបុរសម្នាក់ដែលមានផ្ទុកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យដាច់ដោយឡែកមួយដែលគេបង្កើតឡើងនៅខាងក្រោយនៃពេទ្យ School Hospital ក្នុងទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃទី១៧ មិថុនា ២០២០។
បុរសក្មេងម្នាក់កំពុងសម្ដែង parcours ដែលជាក្បួនប្រឈមនឹងឧបសគ្គប្រើសម្រាប់ហាត់ទាហាន។ ការសម្ដែងនេះធ្វើឡើងនៅអាគារបាក់បែកដោយសារតែការបាញ់ផ្តក់ដោយកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី នៅទីក្រុង Binnish ក្នុងខេត្ត Idlib កាលពីថ្ងៃទី១៧ មិថុនា ២០២០។
លោក Raymond Hull តំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Rhode Island (ក្រោម) កំពុងកាន់មីក្រូហ្វូន នៅក្នុងអាគាររដ្ឋសភា ដែលផ្ដាច់ពីគ្នាដោយរបាំងផ្លាស្ទីកការពារ នៅក្នុងពេលចាប់ផ្ដើមនៃកិច្ចប្រជុំពិភាក្សាច្បាប់ នៅរដ្ឋសភាក្នុងទីក្រុង Providence កាលពីថ្ងៃទី១៧ មិថុនា ២០២០។
ការផ្ទុះមួយត្រូវបានគេមើលឃើញ បន្ទាប់ពីមីស៊ីលផលិតក្នុងស្រុករបស់អ៊ីរ៉ង់ ត្រូវបានបាញ់ក្នុងការធ្វើសមយុទ្ធមួយនៅមហាសមុទ្រឥណ្ឌា នៅជិតច្រកចូលទៅឈូងសមុទ្រ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៧ មិថុនា ២០២០។
លោក Doug Hassebroek ចាក់ក្រដាសពណ៌តូចៗទៅលើកូនស្រីរបស់លោកឈ្មោះ Lydia ដើម្បីអបអរដល់កូនស្រីដែលបានបញ្ចប់ការសិក្សាពីសាលា Brooklyn ទីក្រុងញូវយក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ មិថុនា ២០២០។
កីឡាករ Mbwana Samatta (ស្ដាំ) នៃក្លឹបបាល់ទាត់ Sheffield United ត្រូវបានផ្ដួលដោយកីឡាករ Tyrone Mings របស់ក្លឹប Aston Villa ក្នុងការប្រកួតបាល់ទាត់លីកកំពូលអង់គ្លេស English Premier League រវាងក្រុមទាំងពីរ នៅកីឡដ្ឋាន Villa Park ក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៧ មិថុនា ២០២០។
Martin, Harry និង Lucy Chrispin ដែលជាអ្នកគាំទ្រក្លឹបបាល់ទាត់ Aston Villa កំពុងមើលការប្រកួតនៅលើកញ្ចក់ទូរទស្សន៍នៅផ្ទះ ជិតក្រុង Amersham នៅពេលដែលការប្រកួតបាល់ទាត់បានចាប់ផ្ដើមឡើងវិញដោយមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលមើល បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។
អាជីវករកំពុងលាងសម្អាតត្រីនៅផ្សារ Khlong Toei ដែលជាផ្សារលក់ត្រីធំជាងគេនៅទីក្រុងបាងកក ប្រទេសថៃ។