រូបភាព​ជុំវិញ​ពិភពលោក ១៨ មិថុនា ២០១៨

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម្នាក់​បាញ់​កាំភ្លើង​ត្បាល់​ដែល​ធ្វើ​ដោយ​ដៃ នៅ​ក្នុង​ក្រុង Managua ប្រទេស​នីការ៉ាហ្គា ដើម្បី​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​មនុស្ស​៦នាក់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​បាន​ស្លាប់​​ នៅ​ពេល​ផ្ទះ​របស់​ពួកគេ​ត្រូវ​បាន​ឆេះ។

មនុស្សម្នា​សាទរ​ចំពោះ​បទ​ឈប់​បាញ់​នៅ​ក្នុង​ស្រុក Rodat ខេត្ត Nangarhar ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ជនជាតិ​ឥណ្ឌា​ម្នាក់​ដេក​នៅ​លើ​រថយន្ត​របស់​លោក​ ដែល​ចត​ចោល​មួយ​ នៅ​ក្នុង​កូដកម្ម​ទូទាំង​ប្រទេស​មួយ​ដែល​អំពាវនាវ​ដោយ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​សាំង​នៅ​ក្នុង​ក្រុង Chennai ប្រទេស​ឥណ្ឌា។

មនុស្សម្នា​ដើរ​នៅ​ក្នុង​ទឹក​ នៅ​ពេល​មាន​ទឹក​ជំនន់​មួយ​នៅ​ក្នុង​ស្រុក Mawlamyine ប្រទេស​មីយ៉ាន់ម៉ា។

មនុស្ស​ម្នាក់​ដើរ​នៅ​លើ​ដើម​ឬស្សី​មួយ​ដែល​គេ​ប្រើ​សម្រាប់​ឆ្លង​ទឹក​បណ្តោះអាសន្ន​ នៅ​ក្នុង​ស្រុក Nagaon រដ្ឋ Assam ប្រទេស​ឥណ្ឌា។

លោក Hank Cheng សិល្បករ​តៃវ៉ាន់​ថត​រូប​ជាមួយ​នឹង​រូប​តំណាង​តូចៗ​ដែល​លោក​បាន​ច្នៃ នៅ​ក្នុង​ក្រុង​ New Taipei ប្រទេស​តៃវ៉ាន់។

សាច់​ញាតិ​របស់​ជន​ប៉ាឡេស្ទីន​ម្នាក់ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ព្រំដែន​អ៊ីស្រាអែល ស្រែក​យំ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង Gaza។

មនុស្សម្នា​ដើរ​ជុំវិញ​ស្តាត​មុន​ពេល​ប្រកួត​រវាង​ក្រុម​ទុយនីស៊ី និង​អង់គ្លេស​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់ World Cup ២០១៨ នៅ​ក្នុង​ក្រុង Volgograd ប្រទេស​រុស្ស៊ី។

មនុស្សម្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​ទី៤ និង​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ Firefly Music Festival នៅ​ក្នុង​ក្រុង Dover រដ្ឋ Delaware សហរដ្ឋអាមេរិក។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​ដើរ​បង្ហាញ​ម៉ូដ​នៅ​ក្នុង​ការ​បង្ហាញ​សម្លៀកបំពាក់​បុរស​ម៉ាក Fendi សម្រាប់​រដូវ​ក្តៅ/ផ្ការីក សម្រាប់​ឆ្នាំ២០១៩ នៅ​ក្នុង​កម្មវិធី Fashion Week ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី។