រូបភាព​ជុំវិញ​ពិភពលោក ១៧ មិថុនា ២០១៨

មនុស្ស​ម្នា​ប្រណាំង​អូប័រ​នៅ​ក្នុង​ការ​ប្រកួត F1H20 London Grand Prix នៅ​ផែ Royal Victoria Dock នៅ​ក្នុង​ក្រុង​ឡុងដ៍។

ក្មេងៗ​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន​មួយ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ភូមិ​នៅ​ក្បែរ​ព្រលាន​យន្តហោះ Hodeidah ក្នុង​ពេល​វាយប្រហារ​រវាង​កងកម្លាំង​រដ្ឋាភិបាល និង​យុទ្ធជន Houthi នៅ​ក្នុង​ក្រុង Hodeidah ប្រទេស​យេម៉ែន។

មនុស្ស​ម្នាក់​ទាត់​ឧស្ម័ន​ទឹក​ភ្នែក​ដែល​ប៉ូលិស​កុបកម្ម​បាន​បោះ​មក​លើ​គាត់ នៅ​ក្នុង​ពេល​ប៉ះទង្គិច​នៅ​ក្នុង​ភូមិ Pisoderi នៅ​ក្បែរ​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​ម៉ាសេដ្វាន នៅ​តំបន់​ខាង​ជើង​នៃ​ប្រទេស​ក្រិក។ រដ្ឋមន្ត្រី​ការបរទេស​ក្រិក និង​ម៉ាសេដ្វាន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​រយៈពេល​មួយ​ទសវត្សរ៍​ ដោយ​ការ​ផ្លាស់ប្តូរ​ឈ្មោះ​ពី​ប្រទេស​ម៉ាសេដ្វាន ទៅ​ជា​សាធារណរដ្ឋ​ម៉ាសេដ្វាន​ខាង​ជើង។

បុរស​ម្នាក់​ដែល​មាន​របួស​ត្រូវ​បាន​នាំ​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​នៅ​ក្នុង​ក្រុង Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន។

ស្ត្រី​ម្នាក់​លី​ទូរទស្សន៍​មួយ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

មនុស្ស​ម្នា​រីករាយ​នឹង​ការ​លេង​សប្បាយ​នៅ​ឧទ្យាន​មួយ ក្នុង​ពេល​ប្រារព្ធ​កម្មវិធី Eid al- Fitr ដែល​សម្គាល់​ពី​ការ​បញ្ចប់​នៃ​ខែ​តម​អាហារ​រ៉ាម៉ាឌន នៅ​ក្នុង​ក្រុង Baghdad ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

ជន​មូស្លីម​ឥណ្ឌា​ចាកចេញ​ពី​កម្មវិធី​អធិដ្ឋាន Eid al-Fitr នៅ​ព្រះវិហារ Jama Masjid នៅ​ក្នុង​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

ព្រះ​អង្គម្ចាស់ Charlene របស់​ម៉ូណាកូ​ប្រកួត​នៅ​ក្នុង​ការ​ជិះ​កង់​លើ​ទឹក Riviera Water Bike Challenge ដើម្បី​គាំទ្រ​ដល់​មូលនិធិ Princess Charlene នៅ​ក្នុង​ប្រទេស​ម៉ូណាកូ។

សិល្បករ​សម្តែង​នៅ​ក្នុង​ពិធីបុណ្យ Festival of Fire Theaters នៅ​បរិវេណ​សារៈមន្ទីរ Dudutki ប្រទេស​បេឡារុស កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

អ្នក​ចូលចិត្ត​លេង​បាល់ទាត់​ម្នាក់​ទាត់​បាល់​មួយ ខណៈ​ដែល​ចូលរួម​ការ​ប្រកួត Swamp Football Cup of Russia នៅ​ក្នុង​ភូមិ Pogi តំបន់ Leningrad ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​សម្រាប់​ការ​ហាត់​យូហ្គា​នៅ​ទីវាល​នៅ​ក្បែរ​ប៉ម Eiffel នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

អ្នក​បង្ហាញ​ម៉ូដ​បង្ហាញ​ម៉ូដ​នៅ​ក្នុង​កម្មវិធី Fashion Week ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

មនុស្សម្នា​ទៅ​កន្លែង​បញ្ចុះ​សព​ឈ្មោះ Valley of Peace ក្នុង​កម្មវិធី Eid al-Fitr ខណៈ​ដែល​ពួកគេ​ប្រារព្ធ​ការ​បញ្ចប់​ខែ​តម​អាហារ​រ៉ាម៉ាឌន នៅ​ក្នុង​ក្រុង Najaf ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។