រូបភាពជុំវិញ​ពិភពលោក ១៦ មិថុនា ២០២០

ទាហាន​ជើង​ទឹក​កូរ៉េខាងត្បូង​យាមល្បាត​អំឡុងពេល​ព្រះអាទិត្យលិចនៅ​កោះ Yeonpyeong ក្បែរ​សមុទ្រ​ភាគ​ខាងជើង​ដែល​ជាប់ព្រំដែន​ជាមួយ​នឹង​កូរ៉េខាងជើង។

ជាងកាត់សក់​ពាក់​ឈុត​ការពារ​និង​ម៉ាស់​បិទ​មុខ​ កាត់​សក់ឲ្យ​អតិថិជន​នៅ​ខាងក្នុង​ហាង​មួយ​ក្នុង​ទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។

សមាជិក​នៃ​រដ្ឋាភិបាល​នៃរដ្ឋ Bavarian ចូល​រួម​ប្រជុំ​ដោយរក្សា​គម្លាត​ក្នុងទីក្រុង​មូនិក ប្រទេស​អាល្លឺម៉ង់។

ក្បួន​ដង្ហែ​អាយ៉ង​យក្ស​មួយ​ត្រូវ​បាន​ធ្វើឡើង​អំឡុង​បាតុកម្ម​​របស់បុគ្គលិក​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

បាតុករ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួននៅ​ក្នុង​បាតុកម្ម​មួយ​ទាមទារ​ឲ្យ​មាន​ជីវិត​ថ្លៃថ្នូរ អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង Bogota ប្រទេស​កូឡុំប៊ី​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០។

កងកម្លាំង​សន្តិសុខ​ស្ថិត​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​យុវជន​ម្នាក់​ដែល​បាន​បាត់ខ្លួន​បន្ទាប់ពីមាន​អន្តរាគមន៍​ពី​ប៉ូលិស​យោធា​ក្នុងសង្កាត់ Vila Clara ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីលកាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០។

បុរស​ម្នាក់​ដើរ​កាត់​ហាង​ Nataliya ក្នុង​ទីក្រុង Ascot ប្រទេស​អង់គ្លេស​។

ក្មេង​ប្រុស​ម្នាក់អង្គុយ​លើ​ទោង​មួយ​នៅពេលថ្ងៃក្តៅ​នៅ​ជាយក្រុង Srinagar ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌាក្នុង​តំបន់ Kashmir។

មនុស្ស​ម្នា​ហាត់ប្រាណ​នៅ​ក្នុងទីតាំង​របស់​ខ្លួន​ដើម្បី​រក្សា​គម្លាត​នៅ​កន្លែង​ហាត់ប្រាណ Inspire South Bay Fitness កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០។