រូបភាពជុំវិញពិភពលោក ១៥ មិថុនា ២០១៨
អ្នកកាន់សាសនាឥស្លាមប្រារពពិធី Eid al-Fitr ដើម្បីអបអរការបញ្ចប់ខែរ៉ាម៉ាដន នៅទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន។
កីឡាករ Cristiano Ronaldo របស់ប្រទេសព័រទុយហ្គាល់អបអរក្រោយពេលបានស៊ុតចូលទីគ្រាប់ទី៣ ដោយបាល់ Free Kick ដែលធ្វើឲ្យលទ្ធផល ៣-៣ ជាមួយប្រទេសអេស្ប៉ាញ ក្នុងពូល B ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅកីឡដ្ឋាន Fisht ក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី។
ម្ចាស់ក្សត្រី Elizabeth II និងម្ចាស់ក្សត្រី Meghan (Duchess of Sussex) ក្នុងដំណើរទស្សនកិច្ចទៅកាន់ Storyhouse នៅ Chester ស្រុក Cheshire។
កូនទាកំពុងហែលនៅលើផ្ទៃបៃតងនៃបឹងតូចមួយនៅជិតកន្លែងស្នាក់នៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍វបាល់ទាត់ពិភពលោក ២០១៨ នៅក្រុង Vatutinki ក្បែរទីក្រុងមូស្គូ។
ទារកអាយុ ៩ខែ ឈ្មោះ Jesus Alberto Lopez (កណ្ដាល) ឈរជាមួយម្តាយ Perla Murillo នៅពេលពួកគេស្នើសុំសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក ដោយបានឆ្លងកាត់ពីព្រំដែនក្រុង Tijuana ប្រទេសម៉ិកស៊ិក។ ក្រុមគ្រួសារនេះមកពីរដ្ឋ Michoacan របស់ប្រទេសម៉ិកស៊ិកហើយបានរង់ចាំមួយសប្តាហ៍មកហើយ ដោយសង្ឈឹមថានឹងមានឱកាសគេចចេញពីការកើនឡើងនៃហិង្សាដោយសារគ្រឿងញៀននៅប្រទេសរបស់គេ។
ស្ត្រីម្នាក់ឱបអ្នកពន្លត់អគ្គិភ័យម្នាក់ ខណៈពេលដែលសាធារណជនកំពុងស្មឹងស្មាធិ៍ដើម្បីរំលឹកដល់ថ្ងៃខួបនៃគ្រោះអគ្គិភ័យនៅអាគារ Grenfell នៅខាងលិចទីក្រុងឡុងដ៍។
អ្នកភូមិឥណ្ឌាកំពុងនាំកូនដើរឆ្លងកាត់ផ្លូវជន់លិចមួយ ក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភូមិ Baldakhal នៅខាងក្រៅក្រុង Agartala នៃរដ្ឋ Tripura។
អ្នកទោសកេនយ៉ាកំពុងមើលការប្រកួតបាល់ទាត់ត្រាប់ រវាងប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីត ក្នុងព្រឹត្តិការណ៍មួយរយៈពេល១ខែដែលមានក្រុមចំនួន៨ ចូលរួមនៅពន្ធនគា Kamiti Maximum ដែលជាពន្ធនាគារធំជាងគេបង្អស់របស់ប្រទេសកេនយ៉ា នៅជិតរដ្ឋធានីណៃរ៉ូប៊ី។