រូបភាព​ជុំវិញ​ពិភព​លោក ១៥ មិថុនា ២០១៧

ស្ត្រីមួយក្រុម​ស្លៀក​សម្លៀក​បំពាក់​​ប្រពៃណី​នៃ​​តំបន់ Bavarian ចូល​រួម​ក្នុង​ពិធី​ប្រពៃណី Corpus Christi នៅ​ជិត​ភូមិ​ Wackersberg ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់។

សិល្បការនី នាង Erendira Wallenda កំពុង​សម្តែង​នៅ​ពេល​​នាង​ចង​ខ្លួន​​សំយុង​​ចុះ​ពី​ឧទ្ធម្ភាគចក្រមួយ​គ្រឿង ដែល​ហោះ​ហើរ​ពី​លើ​ទឹក​ដី​របស់​អាមេរិកនៅ​ Niagara Falls ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក។

កុមារីម្នាក់កំពុង​សរសេរ​សារ​នៅ​លើ​ជញ្ជាំង​សម្រាប់​ជន​រងគ្រោះ​ និង​ដើម្បី​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​រង់​ការ​ប៉ះពាល់​ដោយ​មហា​អគ្គិភ័យ​នៅ​ Grenfell Tower ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ផ្ទៃ​ខាង​មុខ​នៃ​អាគារ​ Grenfell Tower ដែល​​ឆេះខ្លោច​ ក្រោយពេល​​អគ្គិភ័យ​មួយ​បាន​ឆេះ​អាផាតមិន​កំពស់​២៤​ជាន់​ នៅ​ភាគ​ខាង​លិច​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ឆ្កែ​មួយ​ក្បាល​កំពុង​បំបៅ​ដោះ​កូន​ខ្លា​​និង​កូន​ឆ្កែ​ដែល​ទើប​កើត នៅ​តំបន់​អភិរក្ស​សត្វព្រៃ​ Xixiakou ក្នុង​ទីក្រុង​ Rongcheng ខេត្ត Shandong ប្រទេស​ចិន។

នាយក​រដ្ឋ​មន្ត្រី​កាណាដា Justin Trudeau (ស្តាំ) ប្រៀបធៀប​ស្រោម​ជើង​ជាមួយ​សមាជិក​សភា​ លោក Randy Boissonnault នៅ​ក្នុង​​ពិធី​លើក​ទង់​ជាតិ​នៅ​វិមាន​រដ្ឋ​សភា ក្នុងទីក្រុង Ottawa ខេត្ត Ontario ប្រទេស​កាណាដា។

ទូកមួយគ្រឿងកំពុងត្រឡប់​មក​កាន់​ចំណត​វិញ​នៅ​ពេល​ថ្ងៃ​លិច​នៅ​បឹង Lake Hefner ទីក្រុង Oklahoma សហរដ្ឋ​អាមេរិក។

ទិដ្ឋភាព​នៅតំបន់ Loosdrechtse ថត​ពី​លើ​លំហ ដែល​ស្ថិត​នៅ​ខាង​ត្បូង​ទីក្រុង​ Amsterdam ប្រទេស​ហូឡង់។

បាឡុងហោះ​បាន​ប៉ះទង្គិច​គ្នា​​នៅ​ក្នុង​ជុំ​ទី​មួយ​នៃ​ការ​ប្រកួត​កីឡាវាយ​កូនគោល​ U.S. Open នី​ជិត​ទីវាល​វាយ​កូនគោល​​ Erin Hills នៅ​ទីក្រុង​ Erin រដ្ឋ Wisconsin សហរដ្ឋ​អាមេរិក។

កីឡាករ Sidney Crosby របស់​ក្រុម​កីឡាវាយ​កូន​បាល់​លើ​ទឹក​កក Pittsburgh Penguins លើក​ពាន​ Stanley Cup នៅ​ក្នុង​ជ័យ​ជម្នះ​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ពាន Stanley Cup នៅ​ទីក្រុង Pittsburgh ក្នុង​រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក។

សត្វ Nutrias ឬ​កណ្ដុរទន្លេ បាន​ងើ​ប​ឡើង​នៅ​ក្នុង​ទន្លេ​តូច​មួយ​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។